លោក Queiroz វាយ​បក​លើ​ក្រុម​អ្នក​រិះ​គន់វិញ ក្រោយ​ពី​អ៊ី​រ៉ង់លត់ យេម៉ែន ចាស់​ដៃ

លោក Carlos Queiroz គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​អ៊ី​រ៉ង់ បាន​វាយ​បក​ទៅលើ​ក្រុម​អ្នក​រិះ​គន់ ក្រោយពី​ក្រុម​របស់​លោក​បាន​លត់​ក្រុម​យេម៉ែន យ៉ាង​ចាស់​ដៃ​ក្នុងលទ្ធផល 5-០ កាលពីថ្ងៃ​ចន្ទ ដើម្បី​បង្ហាញ​ពី​ភាពខ្លាំង​របស់​ខ្លួន​ទៅកាន់​​ក្រុម​ជាគូ​ប្រជែង​ពា​ន​។

អតីត​គ្រូបង្វឹក​របស់​ក្រុម Real Madrid រូបនេះ បាន​កោត​សរសើរ​កីឡាករ​របស់​លោក​សម្រាប់​​​ការ​យក​ឈ្នះ​​លើ​ក្រុម​ខ្សោយ​ជាង​គេក្នុង​​ពូល D ដោយ​ងាយ ក្នុង​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ខណៈ​ដែល​ពួកគេ​​បាន​បំ​បាក់​មុខ​​ការ​បង្ហាញខ្លួន​ជាលើក​ទី​1 ​របស់​ក្រុម​​ប្រទេស​ដាច់​ដោច​ដោយ​សង្គ្រាម​មួយ​នេះ ក្នុង​យុទ្ធនាការ Asian Cup​។

ប៉ុន្តែ អារម្មណ៍​របស់​លោក​បានផ្លាស់​ប្តូរ​​ភ្លាម​ៗ នៅ​ពេល​ដែល​​ត្រូវ​បាន​រំឭក​ពី​អតីត​គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​លោក BrankoI vankovic ដែល​បច្ចុប្បន្នកំពុង​តែ​ដឹកនាំក្រុម​ Persepolis របស់​អ៊ី​រ៉ង់ ហើយ​លោក​បាន​និយាយ​ទាក់​ទង​នឹង​គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​អ៊ី​រ៉ាក់​លោក SreckoKatanec​។

គ្រូបង្វឹកសញ្ជាតិ​ព័រ​ទុយ​ហ្គាល់​ដែល​ជា​រឿយ​ៗ​បាន​​ប៉ះ​ទង្គិច​ជា​មួយ​នឹង​មន្ត្រីកីឡា​បាល់​ទាត់​អ៊ី​រ៉ង់ និង​បណ្តាញ​សារ​ព័ត៌​មាចាប់​តាំងពី​ចូល​កាន់​តំណែង​ក្នុង​ឆ្នាំ​2011​ រូបនេះបាន​ឱ្យ​ដឹង​ថា៖ «បច្ចុប្បន្ន យើង​​វិល​​ទៅកាន់​ការ​ងារ​ផ្ទះ​វិញ​​»​​។

លោក Queiroz ដែល​បាននិយាយ​ទាក់​ទង​នឹង​គ្រូបង្វឹកសញ្ជាតិក្រូ​អាស៊ី​លោក Ivankovic ក្រោយ​ពីការប្រកួត​បើកឆាក​​វគ្គ​ចែកពូល​របស់​ខ្លួន​​នៃយុទ្ធនាការ Asian Cup បាន​បន្ថែម​ទៀត​ថា៖ «នេះ​គឺ​ជា​សុភាព​បុរស​ដែល​​ស៊ាំ​ទៅនឹង​ការ​​ហៅ​កីឡា​បាល់​ទាត់​អ៊ី​រ៉ង់ គឺ​ជា​សៀក​»​​។

ការ​បង្ហាញ​ពី​ទម្រង់​លេង​​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ី​រ៉ង់ក្នុង​ទីក្រុង​អា​ប៊ូ​ដាប៊ីមាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ទៅនឹង​ក្រុម​​ខ្លាំង​កូរ៉េ​ខាង​ត្បូង ដែល​បាន​​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីនទាំង​ត្រដាប​​ត្រដួស ស្រប​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​ចិន បាន​ដណ្តើម​យក​ប្រៀប​ទៅលើ​ការ​ប្រព្រឹត្ត​កំហុស​របស់​អ្នក​ចាំ​ទី ដើម្បី​បំពេញការ​វាយ​បក​វិញ​លើ​ក្រុម​គៀ​ហ្ស៊ី​គីស្ថាន​។

ក្រុម​ជម្រើស​ជាតិកូរ៉េ​ខាង​ត្បូង បាន​ចាប់​ផ្តើម​យុទ្ធនាការ​របស់​ខ្លួន​តាម​រយៈ​ការ​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​​​ហ្វីលីពីន ក្នុងលទ្ធផល 1-០ ខណៈ​ដែលក្រុម​ជម្រើស​ជាតិ​ចិន បាន​វាយ​បក​ដើម្បីផ្តួល​ក្រុម​គៀ​ហ្ស៊ី​គីស្ថាន​ 2-1​៕

ប្រភព​ពី៖ Channel News Asia

Advertisement