គប់​ភ្លើង​ប្រើ​ក្នុង​អូឡាំពិក​ឆ្នាំ1968 ត្រូវ​បានដាក់​សម្រាប់​ការដេញថ្លៃ

January 9, 2019​ ម៉ោង 11:21 am

គប់​ភ្លើង​មួយ ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​អតីត​កីឡាករ​ចំបាប់​បារាំង Daniel Robin ដើម្បី​ដុត​ភ្លើង​អូឡាំពិក សម្រាប់​ការបិទ​កម្មវិធី​កីឡា​អូឡាំពិក​រដូវរងា​ក្នុង​ទីក្រុង Grenoble ឆ្នាំ1968 កំពុងតែ​ស្ថិត​ក្នុងចំណោម​វត្ថុ​អនុស្សាវរីយ៍​អូឡាំពិក​ដែល​ត្រូវដាក់​ដេញថ្លៃ​នឹង​ចាប់ផ្តើម​នៅថ្ងៃនេះ។

ក្រុមហ៊ុន​ដេញថ្លៃ RR Auction ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Boston នឹង​រៀបចំ​ការដេញថ្លៃ​មួយ​ទៅលើ​ទំនិញផ្សេងៗនា​ថ្ងៃទី10 ដល់ទី17 ខែមករា ក្នុងនោះ​រាប់បញ្ចូល​ទាំង​មេដាយមាស​មួយ​ក្នុង​វិញ្ញាសា​កីឡា​ហុក​ឃី​លើទឹក​កក ពី​ទីក្រុង Grenoble មេដាយមាស​អូឡាំពិក​មួយ​ក្នុង​ទីក្រុង Rio ឆ្នាំ2016 និង​មេដាយ​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ក្នុង​ទីក្រុង Garmisch-Partenkirchen ឆ្នាំ1936។

Robin ដែលជា​ម្ចាស់​ជើងឯក​កីឡា​ចំបាប់​ពិភពលោក​ឆ្នាំ1967 បានឈ្នះ​មេដាយមាស​ប្រាក់​អូឡាំពិក ក្នុង​វិញ្ញាសា​សេរី និង Greco-Roman ក្នុង​អូឡាំពិក​ទីក្រុង Mexico City ឆ្នាំ1968។ លោក​បាន​ស្លាប់​កាលពី​ខែឧសភា ឆ្នាំមុន ក្នុង​វ័យ 74ឆ្នាំ។

គប់​ភ្លើង​ដែល​ស្ថិតក្នុង​ចំណោម​គប់​ភ្លើង​ទាំង៣៣ដែល​ត្រូវបាន​ធ្វើឡើង​សម្រាប់​អូឡាំពិក​ទីក្រុង Grenoble នោះ ត្រូវបាន​ប្រើប្រាស់​ដោយ​លោក Robin នា​កីឡដ្ឋាន Le Stade de Glace កាលពី​ថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ1968 និង​មាន​ស្លាក​សញ្ញាផ្សេងៗនៃ​កីឡា​នៅ​ផ្នែក​នៃ​ក្បាល​កន្លែង​ដុត​ភ្លើង។

លោក Robin ដែលជា​ម្ចាស់​គប់​ភ្លើង​នេះ​អស់​រយៈពេល​ពាក់កណ្តាល​សតវត្សរ៍ រហូត​ទាល់តែ​លោក​បាន​ស្លាប់ បាន​ដុត​ភ្លើង​គប់​អូឡាំពិក​ក្នុង​ទីក្រុង Grenoble មុននឹង​ភ្លើង​នោះ​ត្រូវបាន​ពន្លត់​វិញ។ រយៈពេល 8ខែក្រោយ​មក លោក Robin បាន​ក្លាយជា​កីឡាករ​ចំបាប់​ទី​ដែល​ឈ្នះ​បាន​មេដាយប្រាក់២ ក្នុងការ​ប្រកួត​អូឡាំពិក​តែមួយ៕

ប្រភពពី៖ Sports.yahoo.com