Yoshida ជំ​រុញ​ឱ្យ​ជប៉ុនបន្ថែម​ភាព​មុតស្រួច ខណៈ​​កាតា រក​បាន​ 6​គ្រាប់​លើ​កូរ៉េ​ខាង​​ជើង

ខ្សែ​ការ​ពារ Maya Yoshida ប្រធាន​ក្រុម​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ជប៉ុន បាន​ទទួល​ស្គាល់​ថា ក្រុម​មាន​រហស្ស​នាម​ថា Blue Samurai មួយ​នេះ ត្រូវ​​តែ​បង្ហាញ​ពី​ភាព​មុត​ស្រួច​បន្ថែម​ទៀត ខណៈ​ដែល​ពួក​គេ​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អូ​ម៉ង់ ក្នុងលទ្ធផល 1-០ ដើម្បី​ឈាន​ទៅ​វគ្គ​ 16​ក្រុម​ចុងក្រោយ​នៃ​យុទ្ធនាការ Asian Cup កាលពីថ្ងៃ​អាទិត្យ​។

ការ​ស៊ុត​បាល់​​ប៉េ​ណាល់​ទី​ 1​គ្រាប់​ដ៏​ចម្រូង​ចម្រាសពី​ខ្សែ​បម្រើ Genki Haraguchi បាន​ជួយ​ឱ្យក្រុម​ម្ចាស់​ជើង​ឯក​ 4​សម័យ​កាល​មួយ​នេះ ឈាន​ទៅ​វគ្គ​ 16​ក្រុម​ចុងក្រោយ ក្រោយពី​ការ​​បង្ហាញទម្រង់​លេង​ដ៏​ត្រដាប​ត្រដួស​មួយ ដែល​បាន​ធ្វើ​ឱ្យ Yoshida ត្អូញ​ត្អែរ​ពីការ​ខ្វះ​ភាពមុត​ស្រួច​របស់​ក្រុមខ្លួន​នៅក្នុង​ទីក្រុង Abu Dhabi​​។

ក្រោយពី​​​ក្រុម​ជប៉ុន ដណ្តើម​បាន​ជ័យជម្នះ ​2លើក​ជាប់​ៗ​គ្នា ក្នុង​ការប្រកួត​ពូល F  កីឡាករ Yoshida បាន​ឱ្យ​ដឹង​ថា៖ «យើង​ត្រូវ​តែ​មាន​ភាព​មុត​ស្រួច​ជាង​មុន​។ យើង​គួរ​តែ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់ ឬ​ច្រើន​​ជាង​នេះ​។ នោះ​គឺ​ជា​​មូល​ហេតុ​ដែល​យើង​បាន​​ជួប​កា​រលំបាក​នៅ​​រយៈពេល​ 10​នាទី​ចុង​ក្រោយ​។ វា​តែង​តែ​លំបាក នៅពេល​ដែល​អ្នកនាំមុខ 1-០ ហើយ​ខ្សែ​ការ​ពារ ត្រូវ​​តែ​រក្សា​ការ​នាំមុខនោះ​»​។

Yoshida ក៏មានអារម្មណ៍ថា សំណាងបានធ្លាក់ទៅលើក្រុមជម្រើសជាតិជប៉ុន ដែល​​បានទទួល​​បាល់ប៉េណាល់ទី​ 1​គ្រាប់ នៅពេលដែលHaraguchi ត្រូវបានធ្វើឱ្យដួលក្នុងប្រអប់​​គ្រោះថ្នាក់ និងគេចផុតពីការពិន័យនៅពេលដែលខ្សែការពារ Yuto Nagatomo បានយកដៃប៉ះបាល់ នៅមុនពេលបញ្ចប់តង់ទី1 ក្រុមជម្រើសជាតិជប៉ុន នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត កាតា ក្នុងវគ្គ​ 16ក្រុមចុងក្រោយ ខណៈដែលក្រុមម្ចាស់ផ្ទះ World Cup ឆ្នាំ​2022 មួយនេះ បានយកឈ្នះលើក្រុមកូរ៉េខាងជើងក្នុងលទ្ធផល 6 ដើម្បីកក់កៅអីទៅវគ្គ​ 16ក្រុមរួចជាស្រេច កាលពីថ្ងៃអាទិត្យ  

Advertisement