Ji ឈ្នះ​ពាន LPGA Tournament of Champions ខណៈ Koខក​ចិត្ត

កីឡា​ការិនី​វាយកូន​​គោល Ji Eun-hee បាន​ឈ្នះ​ពាន LPGA Tournament of Champions កាលពីថ្ងៃ​អាទិត្យ តាម​រយៈ​​ការរក​បាន​ 70ពិន្ទុ ដើម្បី​ដណ្តើម​បាន​ជ័យជម្នះ​តាម​រយៈ​ការ​នាំមុខ​ 2​លើកលើ​កីឡា​ការិនី​សញ្ជាតិកូរ៉េ​ខាង​ត្បូង​ដូច​គ្នា Lee Mi-rim​។

នៅ​ថ្ងៃមួយដែល​​អាកាស​ធាតុ​ត្រជាក់​ខ្លាំង និងមាន​ខ្យល់បក់បោកផងនោះ បាន​​បង្កើត​ឱ្យមាន​ការ​ស្ថានភាព​​កាន់​តែ​លំបាក​ឡើងនៅ​លើ​ទីលាន Four Seasons Resort នៅ​ទីក្រុង Lake Buena Vista រដ្ឋ Florida កីឡា​ការិនី Ji បាន​ចាប់​ផ្តើម​យ៉ាងល្អ​ជា​បន្ត​បន្ទាប់​ដើម្បី​ឈ្នះ​ពានក្នុងកម្មវិធី LPGA ជាលើក​ទី​5 ​របស់នាង​។

កីឡា​ការិនី​វ័យ​ 32​ឆ្នាំដែល​ជា​​អតីត​ម្ចាស់​ជើង​ឯក US Women’s Open ហើយ​និង​ដណ្តើម​បាន​​ជ័យជម្នះ​​ក្នុង​ការប្រកួត​Swinging Skirts Taiwan ឆ្នាំ​2017 បាន​បញ្ចប់​​ការ​​មិនស្គាល់ឈ្នះ​ពាន​សោះ​​ត្រឹម​រយៈពេល​​ឆ្នាំរូប​នេះ បច្ចុប្បន្នបាន​ឈ្នះ​ពាន​យ៉ាងហោចណាស់​1 ក្នុង​ចំណោម​ 3​រដូវកាល​ជាប់​ៗ​គ្នា​​។

Ji ​បាន​ចាប់​ផ្តើម​ថ្ងៃ​ប្រកួត​ចុងក្រោយ​របស់​ខ្លួន​ដោយមាន​ពិន្ទុ​ស្មើ​ជាមួយ​នឹង​អតីត​​កីឡា​ការិនី​មាន​ចំណាត់​ថ្នាក់​លេខ​1 ​ក្នុង​ពិភព​លោក Lydia Ko របស់​នូ​វែល​សេឡង់ ហើយពួក​គេ​នៅ​តែ​​រក្សា​ការនាំមុខ​លើ​កំពូល​តារាង ក្រោយពីការ​ប្រកួត​លើ​រន្ធ​ទី​9​។ ប៉ុន្តែ ការ​ប្រជែង​របស់ Koបាន​ជួប​ការ​ខក​ចិត្ត ក្នុង​ការ​ប្រកួត​លើ​រន្ធ​ទី​13 និង​ទី​14 ដែលនាំ​ឱ្យ Ji ដណ្តើម​យក​ប្រៀប​ផ្សេង​ៗ​តែម្តង​។

Ji បាន​និយាយ​ថា រូបមន្ត​​របស់​ព្រឹត្តិ​ការណ៍​​ដើម​រដូវ​កាលថ្មីដែល​មាន​​តារាឆ្នើម​ៗ​ជាច្រើន​ចូល​រួម​លេង​ជាមួយ​នឹង​​​ម្ចាស់​ជើង​ឯក LPGA ក្នុង​​រដូវ​កាល​ 2​លើក​ចុងក្រោយមួយ​នេះ បាន​ជួបនឹង​សប្តាហ៍​ដ៏​រីក​រាយ​។ កីឡា​​ការិនី​រូបនេះ​បាន​ឱ្យ​ដឹង​ថា៖ «វា​បាន​បង្កើត​ឱ្យមាន​ភាព​​រីក​រាយ​កាន់​តែ​ខ្លាំង​។ ខ្ញុំ​មិនមាន​ការ​ភិត​ភ័យ​ឡើយ​»​៕

ប្រភពពី៖ Channel News Asia

 

Advertisement