អ៊ី​រ៉ង់ កក់​កៅអីក្នុងវគ្គ​ 8ក្រុម ខណៈ​​វៀត​​ណាមបង្កើត​ភាព​អស្ចារ្យក្នុង Asian Cup

ក្រុម​ប្រជែង​ដណ្តើម​ពាន អ៊ី​រ៉ង់ បាន​សង្គ្រោះ​ការ​ស៊ុត​បាល់​​ពិន័​យ​ 11​ម៉ែត្រ ក្នុង​តង់​ទី​1 ជាមួយការចាប់​ផ្តើម​​ដ៏​ភិត​ភ័យ ដើម្បី​​ផ្តួល​ក្រុម​ជម្រើស​ជាតិអូម៉ង់ ក្នុងលទ្ធផល 2-០ និង​ដើម្បី​ឈាន​ទៅ​វគ្គ​ 8​ក្រុម​ចុង​ក្រោ​យ​នៃព្រឹត្តិការណ៍ Asian Cup កាលពីថ្ងៃ​អាទិត្យ​។

អ្នក​ចាំទី AlirezaBeiranvand បាន​សង្គ្រោះ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទីនោះ មុន​នឹង​គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​របស់​​កីឡាករ AlirezaJahanbakhsh និងAshkanDejagah ក្នុង​ទីក្រុង Abu Dhabi បាន​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ី​រ៉ង់ ឈាន​ទៅ​វគ្គ​បន្ត ដើម្បី​ជួប​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិចិន​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​វៀត​ណាមបាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ ក្នុងការ​កក់​កៅអី​របស់​ពួក​គេ​ទៅ​វគ្គ​​8​ក្រុមចុងក្រោយ ក្រោយពី​​ពួក​គេ​បាន​បង្កើត​ភាព​អស្ចារ្យ​តាមរយៈ​ការ​យក​ឈ្នះលើ​ក្រុមខ្លាំងហ្ស៊ក​ដានី ដោយ​​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​កាត់​សេចក្តី បន្ទាប់​ពី​នាទីបន្ថែម​ 15​​នាទីចំនួន ​2​ដង​។

ដោយ​ឡែក ក្រុម​ជម្រើស​ជាតិចិន បាន​វាយ​បក​តាម​ពីក្រោយ ដើម្បី​ផ្តួលក្រុម​ជម្រើស​ជាតិ​ថៃ ក្នុ​ងលទ្ធផល 2-1 និង​ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​។

អ្នក​ចាំ​ទី Beiranvand បាន​សង្គ្រោះ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទីរបស់​តារាឆ្នើម Cristiano Ronaldo ក្នុង​ព្រឹត្តិ​ការណ៍ World Cup កាលពីឆ្នាំមុន និង​បាន​​លោត​ទៅ​ខាង​ស្តាំ​ដើម្បី​សង្គ្រោះ​​ការ​ស៊ុតបាល់​របស់​កីឡាករ Ahmed Al-Mahaijri នៃក្រុម​អូ​ម៉ង់យ៉ាងល្អ ដើម្បី​ការពារ​កុំ​ឱ្យ​គូ​ប្រកួត​របស់​ខ្លួន​រក​បាន​គ្រាប់​បាល់​នាំមុខមុន​។

Beiranvand បានឱ្យដឹងថា៖ «និយាយឱ្យ​​ត្រង់ទៅ ខ្ញុំបានគិតពី Cristiano សម្រាប់ទំនោរនៃបាល់ នៅមុនពេលការស៊ុតបាល់ប៉េណាល់ទី ខ្ញុំមិនចង់ឱ្យមនុស្សជាច្រើនគិតថា ការសង្គ្រោះបាល់នៅរុស្ស៊ី មិនមែនជារឿងចៃដន្យឡើយ​​ ប៉ុន្តែ ការសង្គ្រោះបាល់ប៉េណាល់ទី គឺជាការងាររបស់ខ្ញុំ ហើយការ​​ទទួលខុសត្រូវរបស់ខ្ញុំគឺការជួយដល់ក្រុមនេះ​»​  

 

Advertisement