ព័ត៌មាន​បន្ទាន់​!​ ​Liverpool​ ​ត្រៀម​បញ្ជូន​ ​Joe​ ​Gomez​ ​ទៅ​វះកាត់​ហើយ​

ក្លិប​បាល់ទាត់​ ​”​ហង្ស​ក្រហម​”​ ​Liverpool​ ​បានសម្រេច​បញ្ជូន​ ​Joe​ ​Gomez​ ​ខ្សែការពារ​កំពុង​លេចធ្លោ​របស់​ក្រុម​ចូល​ទៅ​ទទួលការ​វះកាត់​ហើយ​ ​បន្ទាប់ពី​អាការ​ប្រេះ​ឆ្អឹងជើង​របស់​គេ​មានការ​ធូរស្រាល​យឺត​ជាង​ការ​រំពឹង​ទុក​។​

​ ​ ​Liverpool​ ​កំពូល​ក្លិប​បាល់ទាត់​ក្នុង​ក្របខ័ណ្ឌ​ ​Premiere​ ​League​ ​អង់គ្លេស​ ​បានសម្រេច​បញ្ជូន​ខ្សែការពារ​ដែល​កំពុង​ឡើង​ទម្រង់​លេង​របស់​ក្លិប​ ​Joe​ ​Gomez​ ​ចូល​ទទួលយក​ការវះកាត់​ដើម្បី​ព្យាបាល​អាការ​ប្រេះ​ឆ្អឹងជើង​ ​ក្រោយពី​សាមីខ្លួន​រង​របួស​ ​និង​ត្រូវ​សម្រាក​អស់ពេលដ៏យូរ​មក​ ​ដោយសារ​តារាបាល់ទាត់​ខ្សែការពារ​របស់​ក្រុមជម្រើសជាតិ​អង់គ្លេស​រូប​នេះ​បាន​រង​របួស​នៅត្រង់​ជើង​របស់​គេ​នៅក្នុង​អំឡុង​ការប្រកួត​ដែល​ ​Liverpool​ ​បាន​ទទួល​ជ័យជម្នះ​លើ​ក្រុម​ ​Burnley​ ​F.C​ ​ក្នុង​លទ្ធផល​ ​3​-​1​ ​កាលពី​ថ្ងៃទី5​ ​ខែធ្នូ​ ​ឆ្នាំ2018កន្លងមក​។​

​ ​យ៉ាងណាក៏ដោយ​ ​អាការ​របួស​របស់​ ​Joe​ ​Gomez​ ​មើលទៅ​អាច​នឹង​ត្រូវជា​សះស្បើយ​យឺត​ជាង​ការ​រំពឹង​ទុក​ ​ដល់​ថ្នាក់​លោក​ ​Jurgen​ ​Klopp​ ​គ្រូបង្វឹក​របស់​ក្លិប​ទទួលស្គាល់​ថា​ ​កីឡាករ​របស់​លោក​អាច​នឹង​ដល់​ថ្នាក់​ចាំបាច់​ត្រូវ​ទទួលយក​ការវះកាត់​ដើម្បី​ព្យាបាល​អាករ​ប្រេះ​ឆ្អឹងជើង​នេះ​ហើយ​។​
​ ​មកដល់ពេលនេះ​ ​ក្លិប​ក៏បាន​សម្រេចចិត្ត​ដំណើរការ​ដំណាក់កាល​នេះ​រួចរាល់​ហើយ​ ​ដោយ​ជឿ​ថា​ ​ក្រោយពី​ការវះកាត់​រួច​ ​អ្នកគាំទ្រ​នឹង​បានឃើញ​ខ្សែការពារ​ដែល​កំពុង​ឡើង​ទម្រង់​លេង​រូប​នេះ​ចូល​ប្រកួត​វិញ​នៅមុន​ពេល​ចប់​រដូវ​កាល​នេះ​ជាមិនខាន​៕​ ​

Advertisement