ប៉ូលិស​អង់គ្លេស​៖​ ​សាកសព​ក្នុង​បំណែក​យន្តហោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​កីឡាករ​បាល់ទាត់​ ​Sala​ ​

​សាកសព​មួយ​ដែល​ត្រូវ​បាន​រក​ឃើញ​ដោយក្រុម​មន្ត្រី​ស៊ើបអង្កេត​របស់​ចក្រភព​អង់គ្លេស​ ​ពី​បំណែក​ដែល​លិច​ក្រោមទឹក​របស់​យន្តហោះ​មួយ​គ្រឿង​ ​ដែល​បាន​លិច​ក្នុង​កណ្តាល​សមុទ្រ​នោះ​ ​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​បាន​ថា​ ​ជា​កីឡាករ​បាល់ទាត់​ ​Emiliano​ ​Sala​។​ ​នេះ​បើ​យោងទៅតាម​ការប្រកាស​របស់​ប៉ូលិស​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ ​សាកសព​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ ​ដំបូង​ឡើយ​ត្រូវ​បានឃើញ​ដោយក្រុម​ជួយសង្គ្រោះ​ជាមួយនឹង​ឧបករណ៍​ប្រតិបត្តិ​ការ​ចល័ត​ ​កាលពី​ថ្ងៃអាទិត្យ​ ​ក្បែរ​កន្លែង​ដែល​យន្តហោះ​បាន​បាត់ខ្លួន​ក្បែរ​កោះ​ ​Guernsey​ ​របស់​អង់គ្លេស​។​
​ ​សាកសព​នោះ​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃពុធ​ ​និង​ត្រូវ​បាន​ដឹក​យក​ទៅកាន់​កោះ​ ​Isle​ ​of​ ​Portland​ ​ភាគ​ខាងត្បូង​ប្រទេស​អង់គ្លេស​ ​ដោយ​កប៉ាល់​ ​Geo​ ​Ocean​ ​III​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជា​ផ្លូវការ​ដោយក្រុម​មន្ត្រី​ស៊ើបអង្កេត​ ​ដែល​មាន​កាតព្វកិច្ច​ស៊ើបអង្កេត​លើ​ការ​ស្លាប់​ដោយ​អំពើ​ហិង្សា​នៅ​ចក្រភព​អង់គ្លេស​។​
​ ​ប៉ូសិ​សនៅ​ទីក្រុង​ ​Dorset​ ​បានឱ្យ​ដឹង​នៅ​លើ​បណ្តាញ​សង្គម​ ​Twitter​ ​ថា​៖​ ​«​សាកសព​ដែល​ត្រូវ​បាន​នាំ​យក​ទៅកាន់​ ​Portland​ ​Port​ ​នៅ​ថ្ងៃនេះ​ ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ជា​ផ្លូវការ​ហើយ​ ​ថា​ជា​កីឡាករ​បាល់ទាត់​អាជីព​ ​Emiliano​ ​Sala​។​ ​ក្រុម​គ្រួសារ​របស់​លោក​ ​Sala​ ​និង​អ្នកបើកបរ​យន្តហោះ​លោក​ ​David​ ​Ibbotson​ ​ត្រូវ​បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​រួចរាល់​ហើយ​។​ ​យើង​នៅតែ​ស្ថិតនៅ​ជាមួយនឹង​ពួកគេ​ជានិច្ច​»​។​

​ ​អង្គភាព​ស៊ើបអង្កេត​លើ​ឧប្បត្តិហេតុ​ផ្លូវអាកាស​របស់​អង់គ្លេស​ហៅ​កាត់​ថា​ ​AAIB​ ​ដែល​បាន​រក​ឃើញ​សាកសព​នោះ​ ​បាន​បញ្ជាក់​ថា​ ​អាកាសធាតុ​មិនល្អ​ ​នៅ​ថ្ងៃ​ដឹកជញ្ជូន​ដ៏​មមាញឹក​របស់​នាវា​ ​ធ្វើ​ឱ្យ​ខ្លួន​មិន​អាច​រក​ឃើញ​យន្តហោះ​នោះ​ភ្លាម​ៗ​ ​ហើយក៏​បាន​ផ្អាក​ប្រតិបត្តិ​ការ​របស់​ខ្លួន​មួយគ្រាសិន​៕​

Advertisement