គ្រូបង្វឹក​ក្រុម​ ​Chelsea​ ​ថា​ ​Man​ ​City​ ​ជា​ក្រុម​ខ្លាំង​បំផុត​នៅ​អឺរ៉ុប​ ​

​លោក​ ​Maurizio​ ​Sarri​ ​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ ​Chelsea​ ​ជឿជាក់​ថា​ ​Manchester​ ​City​ ​នៅតែ​ជា​ក្រុម​ខ្លាំង​បំផុត​ក្នុង​ទ្វីបអឺរ៉ុប​ ​នៅមុន​ពេល​ក្រុម​របស់​លោក​ធ្វើដំណើរ​ទៅ​ប្រកួត​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​នា​កីឡដ្ឋាន​ ​Etihad​ ​នៅ​ថ្ងៃអាទិត្យ​ ​សប្តាហ៍​នេះ​។​ ​

​ក្រុម​ ​Chelsea​ ​របស់​លោក​ ​Sarri​ ​គឺជា​ក្រុម​ដំបូង​គេ​ដែល​បាន​ផ្តួល​ក្រុម​ ​Man​ ​City​ ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​ ​នៅ​រដូវ​កាល​នេះ​ ​នៅពេល​ដែល​ពួកគេ​បាន​យកឈ្នះ​ក្នុង​លទ្ធផល​ ​2​-​០​ ​លើ​ក្រុម​ម្ចាស់​ជើងឯក​មួយ​នេះ​ ​នា​កីឡដ្ឋាន​ ​Stamford​ ​Bridge​ ​កាលពី​ខែធ្នូ​។​ ​
​Man​ ​City​ ​បាន​រង​បរាជ័យ​ ​2លើក​បន្ថែម​ទៀត​ក្នុង​អំឡុង​ថ្ងៃបុណ្យ​ណូអែល​ ​ប៉ុន្តែ​ពេលនេះ​ ​ពួកគេ​បាន​វិល​ទៅ​ឈរ​លើកំពូល​តារាង​វិញ​ ​ពីលើ​ក្រុម​ ​Liverpool​ ​តាមរយៈ​ការ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើនជាង​។​ ​

​លោក​ ​Sarri​ ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ ​កាលពី​ថ្ងៃសុក្រ​ថា​៖​ ​«​នៅពេល​នេះ​ ​បើ​តាម​មតិ​របស់ខ្ញុំ​ ​Manchester​ ​City​ ​គឺជា​ក្រុម​ខ្លាំង​បំផុត​ក្នុង​ទ្វីបអឺរ៉ុប​។​ ​លោក​ ​(​Pep​)​ ​Guardiola​ ​កំពុងតែ​ស្ថិត​ក្នុង​រដូវ​កាល​ទី3​ ​ក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​។​ ​យើង​ត្រូវតែ​ព្យាយាម​កាត់បន្ថយ​គម្លាត​តាម​ពីក្រោយ​»​។​ ​

​លោក​ ​Guardiola​ ​គ្រូបង្វឹក​របស់​ក្រុម​ ​Man​ ​City​ ​បាន​ចាត់ទុក​ក្រុម​ឈរ​លេខ4​ ​Chelsea​ ​ស្ថិត​ក្នុងចំណោម​បេក្ខភាព​ប្រជែង​ពាន​នៅ​សប្តាហ៍​នេះ​ ​ប៉ុន្តែ​ ​លោក​ ​Sarri​ ​បាន​ច្រានចោល​ឱកាស​របស់​ក្រុម​ខ្លួន​ ​តាមរយៈ​ការ​ចាត់ទុកថា​ ​វា​ជា​ការ​ប្រជែង​រវាង​តែ​ក្រុម2ប៉ុណ្ណោះ​។​ ​
​លោក​ ​Sarri​ ​បានឱ្យ​ដឹង​ថា​៖​ ​«​នៅពេល​នេះ​ ​ខ្ញុំ​គិតថា​ ​យើង​មិន​អាច​ឈ្នះ​ពាន​បាន​ឡើយ​។​ ​យើង​អាច​ត្រឹមតែ​ប្រជែង​យក​ចំណាត់ថ្នាក់​កំពូល​ទាំង4​ ​នៅ​រដូវ​កាល​នេះ​ប៉ុណ្ណោះ​។​ ​ខ្ញុំ​គិតថា​ ​វា​គ្មានអ្វី​លើស​ហ្នឹង​ឡើយ​»​៕​ ​

Advertisement