Mickelson​ ​យកឈ្នះ​លើ​ ​Casey​ ​ដើម្បី​លើក​ពាន​ ​Pebble​ ​Beach​ ​Pro​-​Am​

កីឡាករ​វាយកូនគោល​ ​Phil​ ​Mickelson​ ​បាន​ឈ្នះ​ពាន​ជា​លើក​ទី50​ ​ក្នុង​អាជីព​របស់​គេ​ ​ក្រោយពី​បាន​វាយកូនគោល​យ៉ាង​ល្អ​លើ​រន្ធ2​ ​ចុងក្រោយ​នៃ​ការប្រកួត​ក្នុង​ជុំ​ចុងក្រោយ​ដែល​ត្រូវ​បាន​ពន្យារពេល​របស់​គេ​ ​ដើម្បី​ឈ្នះ​ពាន​ ​US​ ​PGA​ ​Pebble​ ​Beach​ ​Pro​-​Am​។​​ ​កីឡាករ​សញ្ជាតិ​អាមេរិក​វ័យ​ ​48ឆ្នាំ​រូប​នេះ​ ​បាន​វាយកូនគោល​បញ្ចូល​រន្ធ​យ៉ាង​ល្អ​ក្នុង​ការប្រកួត​លើ​រន្ធ​ទី18​ ​ដើម្បី​បំពេញ​ការប្រកួត​ជុំ​ចុងក្រោយ​ជាមួយនឹង​ពិន្ទុ65​ ​និង​បំពេញ​ការប្រកួត​លើ​រន្ធ​ទាំង​ ​72ជាមួយនឹង​ពិន្ទុសរុប​ ​268ពិន្ទុ​ ​ដើម្បី​ផ្តួល​កីឡាករ​អង់គ្លេស​ ​Paul​ ​Casey​ ​តាមរយៈ​ការ​នាំមុខ​ ​3ឈើ​។​ ​

​Casey​ ​ដែល​ក៏បាន​វាយកូនគោល​បញ្ចូល​ឡូ​យ៉ាង​ល្អ​លើ​រន្ធ​ទី18​ ​ដើម្បី​បំពេញ​ការប្រកួត​ជុំ​ចុងក្រោយ​ដើម្បី​រកបាន​ ​71ពិន្ទុ​ ​និង​ ​Mickelson​ ​គឺជា​កីឡាករ​ទាំង​ ​2នាក់​ដែល​ត្រូវ​បាន​រំខាន​ដោយសារតែ​ភាព​ងងឹត​ក្នុង​ការប្រកួត​ជុំ​ចុងក្រោយ​ ​កាលពី​ថ្ងៃអាទិត្យ​ ​ខណៈ​ដែល​ ​Mickelson​ ​ត្រូវ​ប្រកួត​លើ​រន្ធ​ ​2ទៀត​ ​និង​បាន​យកឈ្នះ​តាមរយៈ​ការ​នាំមុខ​ ​3ឈើ​លើ​ ​Casey​ ​ដែល​បាន​ចាប់ផ្តើម​ប្រកួត​ម្តង​ទៀត​លើ​រន្ធ​ទី16​។​
​ ​វា​ជា​ការ​ឈ្នះ​ពាន​ក្នុង​កម្មវិធី​ ​PGA​ ​ជា​លើក​ទី5​ ​នៅ​លើ​ទីលានPebble​ ​Beach​ ​សម្រាប់​ ​Mickelson​ ​ដែល​បាន​តាម​ស្មើ​កំណត់ត្រា​របស់​កីឡាករ​អាមេរិក​ដូចគ្នា​គឺ​ ​Mark​ ​O’Meara​។​

​ ​រូបគេ​ក៏បាន​ក្លាយជា​កីឡាករ​វ័យ​ចំណាស់​ជាងគេ​បំផុត​ក្នុង​ការ​ឈ្នះ​ពាន​ ​PGA​ ​ក្នុង​ព្រឹត្តិ​ការណ៍​នៅ​លើ​កោះ​នៃ​រដ្ឋ​ ​California​ ​នេះ​ផង​ដែរ​។​
​ ​កីឡាករ​ ​Mickelson​ ​បានឱ្យ​ដឹង​ថា​៖​ ​«​វា​បាន​ក្លាយជា​សប្តាហ៍​ដ៏​ពិសេស​មួយ​សម្រាប់​ខ្ញុំ​។​ ​នេះ​គឺជា​កន្លែង​ដ៏​ពិសេស​សម្រាប់​ខ្ញុំ​។​ ​គ្រប់ពេល​ដែល​ខ្ញុំ​មក​ទីនេះ​ ​ខ្ញុំ​មាន​អារម្មណ៍​ដ៏​ពិសេស​»​៕​ ​


​ប្រភព​ពី​៖​ ​Channel​ ​News​ ​Asia​ ​

Advertisement