កីឡាការិនី​ហែលទឹក​ដ៏​ឆ្នើម​របស់​ជប៉ុន​ ​Ikee​ ​មាន​ជំងឺមហារីក​គ្រាប់​ឈាម​ ​ ​

​រាជិនី​ហែលទឹក​ដ៏​ឆ្នើម​របស់​ជប៉ុន​ ​Rikako​ ​Ikee​ ​ដែល​កំពុង​ស្ថិត​ក្នុង​ការចាប់អារម្មណ៍​ខ្លាំង​ក្នុង​ព្រឹត្តិ​ការណ៍​អូឡាំពិក​នាទី​ក្រុង​តូក្យូ​ ​នៅ​ឆ្នាំក្រោយ​នោះ​ ​ត្រូវ​បាន​ពិនិត្យ​ឃើញថា​ ​មាន​ជំ​ងឹ​មហារីក​គ្រាប់​ឈាម​ ​ឬ​ឈាមស​ស៊ី​ឈាមក្រហម​។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​របស់​កីឡាការិនី​វ័យ​ ​18ឆ្នាំ​រូប​នេះ​កាលពី​ថ្ងៃអង្គារ​។​

​ ​ក្នុង​ការប្រកាស​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ ​Ikee​ ​បានឱ្យ​ដឹង​ថា​៖​ ​«​ក្រោយពី​មាន​អារម្មណ៍​មិនល្អ​ ​ខ្ញុំ​បាន​វិលត្រឡប់​ពី​ប្រទេស​អូ​ស្ត្​រា​លី​ភ្លាម​ៗ​ ​ហើយ​បន្ទាប់ពី​ការពិនិត្យ​ ​ខ្ញុំ​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញថា​ ​មាន​ជំងឺមហារីក​គ្រាប់​ឈាម​។​ ​ខ្ញុំ​ផ្ទាល់​នៅតែ​មិន​អាច​ជឿ​សោះ​ឡើយ​។​ ​ខ្ញុំ​កំពុងតែ​ស្ថិត​ក្នុង​សភាព​ច្របូកច្របល់​»​។​

​ ​Ikee​ ​បាន​បង្កើត​ភាព​អស្ចារ្យ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​ ​ឬ​ ​Asian​ ​Games​ ​កាលពី​ឆ្នាំមុន​ ​ដែល​នៅពេល​នោះ​នាង​បាន​ឈ្នះ​មេដាយមាស​ដល់ទៅ៦​ ​ដើម្បី​បង្កើត​ឱ្យ​មានការ​ចាប់អារម្មណ៍​ដ៏​ធំ​មួយ​ ​នៅមុន​ពេល​ព្រឹត្តិ​ការណ៍​អូឡាំពិក​ ​ឆ្នាំ2020​ ​ក្នុង​ទីក្រុង​ដែល​ជា​ស្រុកកំណើត​របស់​នាង​។​

​ ​តារា​ឆ្នើម​វ័យក្មេង​ដែល​បង្កើត​កំណត់ត្រា​ថ្នាក់​ជាតិ​ជាច្រើន​រូប​នេះ​ ​ត្រូវ​បាន​ចាត់ទុកជា​កីឡាការិនី​លេចធ្លោ​ជាងគេ​ ​ជាពិសេស​ក្នុង​ការប្រកួត​ហែលទឹក​បែប​មេអំបៅ​ ​លើ​វិញ្ញាសា​ ​100ម៉ែត្រ​ ​ផ្នែក​នារី​។​ ​

​Ikee​ ​បាន​ប្រាប់​អ្នកគាំទ្រ​របស់​ខ្លួន​ថា​ ​នាង​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជម្នះ​លើ​ជំងឺ​របស់​នាង​ ​ក្រោយពី​បាន​បង្ខំចិត្ត​ផ្អាក​ការ​ហ្វឹកហាត់​របស់​ខ្លួន​ ​នៅ​លើ​កោះ​ ​Gold​ ​Coast​ ​ប្រទេស​អូស្ត្រាលី​។​

​ ​Ikee​ ​ដែល​បាន​ប្រកាស​ថា​ ​នាង​នឹង​ដកខ្លួន​ចេញពី​ព្រឹត្តិ​ការណ៍​ជើងឯក​ជាតិ​របស់​ជប៉ុន​ ​នៅ​ខែមេសា​ ​នោះ​ ​បានឱ្យ​ដឹង​ថា​៖​ ​«​ប្រិ​សន​បើ​មានការ​ព្យាបាល​ដ៏​ត្រឹមត្រូវ​ ​វា​ជា​ជំងឺ​មួយ​ដែល​អាច​ជម្នះ​បាន​»​៕​ ​

Advertisement