ការស៊ើបអង្កេត​ត្រូវ​បាន​ធ្វើឡើង​ ក្រោយ​កីឡាការិនី​អាមេរិក​ ទាត់​កីឡាការិនី​កូរ៉េ​ខាងត្បូង​

អង្គភាព​គ្រប់គ្រង​កីឡា​ជិះ​ស្គី​នឹង​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ការ​ចោទ​ប្រកាន់​ផ្សេង​ៗថា​ កីឡាការិនី​អាមេរិក​ Mariah​ Bell​ បាន​ធ្វើ​ឱ្យ​កីឡាការិនី​កូរ៉េ​ខាងត្បូង​ Lim​ Eun​-soo​ រង​របួស​ដោយចេតនា​ អំឡុង​ពេល​នៃ​ការ​កម្តៅ​សាច់ដុំ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ដណ្ដើម​ជើងឯក​ពិភពលោក​នៅក្នុង​ប្រទេស​ជប៉ុន​។

មន្ត្រី​កីឡា​កូរ៉េ​ខាងត្បូង​ បាន​បញ្ជាក់​ប្រាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ពួកគេ​បាន​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​មួយ​ ក្រោយពី​ហេតុការណ៍​នេះ​កើតឡើង​ ខណៈ​ដែល​ភ្នាក់ងារ​ចាត់ការ​ទូទៅ​របស់​ Lim​ បាន​ចោទប្រកាន់​ថា​ Bell​ បាន​ទាត់​កីឡាការិនី​(Lim​)របស់​ពួកគេ​ ដែល​បណ្ដាល​ឱ្យ​នាង​ដាច់​រលាត់​ជើង​ ក្នុង​ពេល​កម្តៅ​សាច់ដុំ​សម្រាប់​កម្មវិធី​ប្រកួត​លើ​វិញ្ញាសា​នារី​ កាលពី​រាត្រី​ថ្ងៃពុធ​។

មន្ត្រី​កីឡា​ទាំងនោះ​បាន​បដិសេធ​ក្នុង​ការ​បញ្ជាក់​ពី​សកម្មភាព​ក្នុងករណី​នោះ​ ស្រប​ពេល​ដែល​សហព័ន្ធ​កីឡា​ជិះ​ស្គី​អន្តរជាតិ​ហៅ​កាត់​ថា​ ISU​ អាច​នឹង​ចាត់វិធានការ​ ប៉ុន្តែ​បាន​ទទួលស្គាល់​ថា​ វា​ពិតជា​លំបាក​ណាស់​ក្នុង​ការ​បង្ហាញថា​ Bell​ មានបំណង​ធ្វើបែប​នោះ​។

ក្នុង​ពេល​បន្ថែម​ថា​ ឪពុក​ម្តាយ​របស់​ Lim​ ក៏បាន​គិតថា​ ការ​ប៉ះទង្គិច​នេះ​គឺជា​រឿង​ចេតនា​ដែរ​នោះ​ មន្ត្រី​ម្នាក់​របស់​សហព័ន្ធ​កីឡា​ជិះ​ស្គី​របស់​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​ថា​៖ «ក្នុង​ដំណាក់កាល​នេះ​ យើង​មិន​អាច​សរុប​បាន​ថា​ Bell​ បាន​បង្ក​ឱ្យ​ Lim​ មានរបួស​ដោយចេតនា​ឡើយ​ វា​ពិតជា​លំបាក​ណាស់​ក្នុង​ការ​ប្រាប់​ដោយ​គ្រាន់តែ​មើលរូប​ភាព​វីដេអូ​លើ​ករណីនេះ​»។

កីឡាការិនី​ Lim​ វ័យ​ 16ឆ្នាំ​ ដែល​កំពុងតែ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ជើងឯក​ជិះ​ស្គី​ពិភពលោក​ជា​លើក​ទី1​ របស់​នាង​បាន​រុំ​ជើងការ​ពារ​ នៅមុន​ពេល​រកបាន​ 72.91ពិន្ទុ​ ដើម្បី​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ5​ ពីលើ​កីឡាការិនី​ Bell​៕

Advertisement