Quagliarella​ ​ក្លាយជា​កីឡាករ​ចាស់​ជាងគេ​របស់​អ៊ីតាលី​ក្នុង​រក​គ្រាប់​បាល់​ ​

​ខ្សែប្រយុទ្ធ​ ​Fabio​ ​Quagliarella​ ​បាន​ក្លាយជា​កីឡាករ​វ័យចាស់​ជាងគេ​បំផុត​ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទីសម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី​ ​ខណៈ​ដែល​កីឡាករ​វ័យ36ឆ្នាំ​រូប​នេះ​ ​បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី2គ្រាប់​ ​ក្នុង​ពេល​ក្រុម​ខ្លួន​បាន​យកឈ្នះ​លើ​ក្រុមជម្រើសជាតិ​លិ​ចតិន​ស្តា​ញ​ ​ក្នុង​លទ្ធផល​ ​6​-​០​ ​ក្នុង​ការប្រកួត​ជម្រុះ​ ​Euro​ ​ឆ្នាំ2020​។​ ​

​ក្រុមជម្រើសជាតិ​អ៊ីតាលី​ ​កំពុងតែ​នាំមុខ​លើកំពូល​តារាង​នៃ​ពូល​ ​J​ ​ដោយមាន6ពិន្ទុ​ ​ក្រោយពី​បាន​ផ្តួល​ក្រុមជម្រើសជាតិ​ហ្វាំងឡង់​ ​ក្នុង​លទ្ធផល​ ​2​-​០​ ​ក្នុង​ទីក្រុង​ ​Udine​ ​កាលពី​ថ្ងៃសៅរ៍​ ​តាមរយៈ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពីសំណាក់​កីឡាករ​ ​Nicolo​ ​Barella​ ​និង​ ​Moise​ ​Kean​។​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ក្រុមជម្រើសជាតិ​បូ​ស្ន៊ី​បាន​របូត​គ្រាប់​បាល់​នាំមុខ២គ្រាប់​ ​ដើម្បី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ជាមួយនឹង​ក្រុមជម្រើសជាតិ​ក្រិក​ ​ហើយ​ក្រុម​ទាំងពីរ​កំពុងតែ​ដេញ​តាម​ពីក្រោយ​ក្រុម​អ៊ីតាលី​ ​ដោយមាន4ពិន្ទុ​ ​ខណៈ​ដែល​ក្រុម​ហ្វាំងឡង់​ ​មាន3ពិន្ទុ​។​ ​

​លោក​ ​Roberto​ ​Mancini​ ​គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី​ ​បានឱ្យ​ដឹង​ថា​៖​ ​«​បេសកកម្ម​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​។​ ​លទ្ធផល​នេះ​ពិតជា​ល្អ​ ​ហើយ​វា​ពិតជា​សំខាន់ណាស់​ដែល​យើង​បាន​រក​គ្រាប់​បាល់​ ​ច្រើន​»​។​ ​

​ខ្សែប្រយុទ្ធ​ ​Alvaro​ ​Morata​ ​របស់​ក្លិប​ ​Atletico​ ​Madrid​ ​ដែល​ខ្ចី​ជើង​ពី​ក្លិប​ ​Chelsea​ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ទាំង2គ្រាប់​ ​ខណៈ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេស្ប៉ាញ​ ​បាន​ដណ្តើម​ជ័យជម្នះ​ក្នុង​ការប្រកួត​ជម្រុះ​ ​Euro​ ​ឆ្នាំ2020​ ​ទាំង​លំបាក​ក្នុង​លទ្ធផល​ ​2​-​០​ ​លើ​ក្រុម​ជម្រើស​ជា​តិ​ម៉ាល់​ត៍​កាលពី​ថ្ងៃអង្គារ​។​ ​ស្រប​ពេល​ដែល​មាន​គម្លាត​ចំណាត់ថ្នាក់​រហូតដល់​ទៅ173លេខ​រវាង​ក្រុម​ទាំង2លើ​តារាង​ចំណាត់ថ្នាក់​ពិភពលោក​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេស្ប៉ាញ​ ​បាន​គ្រប់គ្រង​ការប្រកួត​ស្ទើរតែ​ទាំងស្រុង​ ​ប៉ុន្តែ​បាន​ជួប​ការ​លំបាក​ក្នុង​ការ​ទម្លុះ​តំបន់​ការពារ​នៃ​ក្រុម​ម្ចាស់ផ្ទះ​។​ ​Morata​ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ចេញពី​ជ្រុង​ម្ខាង​នៃ​ប្រអប់​ទី1​ ​ក្នុង​តង់​ទី1​ ​នៅមុន​ពេល​បន្ថែម​គ្រាប់​បាល់​ទី2​ ​របស់​គេ​តាមរយៈ​ការ​តែ​ត​បាល់​ចូល​ទី​យ៉ាង​ល្អ​ ​ក្រោយពី​ការ​បញ្ជូន​បាល់​ពី​ខ្សែបម្រើ​ ​Jesus​ ​Navas​៕​ ​

Advertisement