Bayern​ ​ប្រកាស​ពី​ការ​ចុះហត្ថលេខា​ជាមួយ​ ​Hernandez​ ​ពី​ក្លិប​ ​Atletico​ ​

​ក្លិប​ ​Bayern​ ​Munich​ ​បាន​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែការពារ​ ​Lucas​ ​Hernandez​ ​ពី​ក្លិប​ ​Atletico​ ​Madrid​ ​ក្នុង​តម្លៃ​ខ្លួន​មួយ​ដែល​ត្រូវ​បាន​គេ​យល់ឃើញ​ថា​ ​មាន​ចំនួន​រហូតដល់​ទៅ​ ​80លាន​អឺ​រ៉ូ​ ​(​ស្មើនឹង68លាន​ដុល្លារ​អាមេរិក​)​។​ ​

​ខ្សែការពារ​វ័យ23ឆ្នាំ​ដែល​ធ្លាប់​បាន​ឈ្នះ​ពាន​ ​World​ ​Cup​ ​ឆ្នាំ2018​ ​ជាមួយនឹង​ក្រុមជម្រើសជាតិ​បារាំង​ ​នៅ​រុស្ស៊ី​រូប​នេះ​ ​បាន​ចុះហត្ថលេខា​រយៈពេល5ឆ្នាំ​ ​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​របស់​អាល្លឺម៉ង់​ ​Bayern​ ​និង​ក្លាយជា​ខ្សែការពារ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ក្របខ័ណ្ឌ​ ​Bundesliga​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​រូបគេ​បាន​ទទួលការ​វះកាត់​កាលពី​យប់​ថ្ងៃពុធ​ ​ក្រោយពី​ការ​ត្រួតពិនិត្យ​សុខភាព​បាន​បង្ហាញថា​ ​រូបគេ​បាន​រង​របួស​ត្រង់​ជង្គង់​ឆ្វេង​របស់​គេ​ ​ហើយ​រូបគេ​ត្រូវ​បាន​រំពឹង​ទុក​ថា​ ​នឹងជា​សះស្បើយ​សម្រាប់​រដូវ​កាល​ក្រោយ​។​ ​

​លោក​ ​Hans​-​Wilhelm​ ​Mueller​-​Wohlfahrt​ ​ដែល​ជា​ប្រធាន​ក្លិប​ ​បាន​បញ្ជាក់​ថា​ ​Hernandez​ ​នឹង​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ចាប់ផ្តើម​នៅ​រដូវ​កាល​ក្រោយ​។​ ​កីឡាករ​រូប​នេះ​ ​នឹង​ជួយ​ពង្រឹង​តំបន់​ការពារ​របស់​ក្រុម​ ​Bayern​ ​ដែល​បាន​រង​នូវ​ការរិះគន់​ជាច្រើន​នៅ​រដូវ​កាល​នេះ​។​ ​

​លោក​ ​Hasan​ ​Salihamidzic​ ​ប្រធាន​ផ្នែក​កីឡា​របស់​ក្លិប​ ​Bayern​ ​បានឱ្យ​ដឹង​ថា​៖​ ​«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​យើង​បាន​នាំ​យក​ខ្សែការពារ​ម្នាក់​ក្នុងចំណោម​ខ្សែការពារ​ដ៏​ឆ្នើម​បំផុត​ក្នុង​ពិភពលោក​ ​និង​ជា​ម្ចាស់​ជើងឯក​ពិភពលោក​ម្នាក់​ចូល​មក​ក្នុង​ក្រុម​»​៕​

Advertisement