យុវជន​នៃ​ឈុត​ U23​ កម្ពុជា​ជាច្រើន​រូប​អាច​ជាប់​ជម្រើសជាតិ​ក្នុង​វគ្គ​ជម្រុះ​ World​ Cup​

លោក​ Felix​ G.Dalmas​ គ្រូបង្វឹក​ក្រុមជម្រើសជាតិ​កម្ពុជា​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ការប្រកួត​វគ្គ​ជម្រុះ​បឋម​ នៃ​ការប្រកួត​ពានរង្វាន់​ World​ Cup​ ដែល​នឹង​ធ្វើការ​ប្រកួត​ក្នុង​ខែមិថុនា​ខាងមុខនេះ​ អាច​នឹង​មាន​សមាជិក​នៃ​ឈុត​យុវជន​អាយុ​ក្រោម២៣ឆ្នាំ​របស់​កម្ពុជា​ចូលរួម​ជាមួយ​ដែរ​។

លោក​បាន​បន្ថែម​ថា​ លោក​នៅតែ​តាមដាន​រាល់​ការប្រកួត​នី​មួយ​ៗរបស់​កីឡាករ​ទាំងអស់​នៃ​លី​កកំពូល​របស់​កម្ពុជា​ ប្រសិនបើ​ពួកគេ​រីកចម្រើន​ និង​មានកម្រិត​អាច​ប្រកួតប្រជែង​ជាមួយនឹង​រៀមច្បង​បាន​នោះ​ ច្បាស់​ណាស់​លោក​នឹង​ជ្រើស​យក​កីឡាករ​ដែល​ជា​យុវជន​ហើយ​ ដោយសារតែ​គេ​នៅ​មានកម្រិត​អភិវឌ្ឍន៍​ការ​លេង​ច្រើនជាង​រៀមច្បង​ដែល​មាន​អាយុ​ច្រើន​ហើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុងរយៈពេល​ 2ខែ​ខាងមុខនេះ​ ក្រុមជម្រើសជាតិ​កម្ពុជា​នឹង​ត្រូវ​ធ្វើការ​កោះហៅ​កីឡាករ​ និង​ប្រមូល​ផ្តុំ​ ដើម្បី​ត្រៀមខ្លួន​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​បឋម​នៃ​ការប្រកួត​ពានរង្វាន់​ World​ Cup​ ឆ្នាំ2022​ នៅ​ប្រទេស​កាតារ​ ដោយ​រើស​យក​តែ​កីឡាករ​ល្អ​បំផុត​សម្រាប់​ជម្រើសជាតិ​កម្ពុជា​ប៉ុណ្ណោះ​៕

Advertisement