គ្រូបង្វឹក​យុទ្ធ​គុន​ ខម​ មួយ​រូប​ទទួលមរណភាព​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

កាលពី​ព្រឹក​ថ្ងៃទី​8 ខែមេសា​ ឆ្នាំ2019​ ម្សិលមិញ​នេះ​ គ្រូបង្ហាត់​ក្បាច់​យុទ្ធ​គុន​ ខម​ ម្នាក់​បាន​ស្លាប់​បាត់បង់ជីវិត​បន្ទាប់ពី​បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខេត្តព្រះវិហារ​ ដោយសារ​មាន​ឈាមកក​នៅក្នុង​ខួរក្បាល​ក្រោយពេល​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​។

គណនី​ហ្វេ​សប៊ុ​កមួយ​ឈ្មោះ​ Nakrak​ Neakky​ បាន​បង្ហោះ​សារ​មួយ​ដែល​បាន​បញ្ជាក់​ពី​ការបាត់បង់​ជីវិត​របស់​គ្រូបង្ហាត់​យុទ្ធ​ក្រម​ខម​មួយ​រូប​ ហើយ​បាន​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ សោកស្ដាយ​ និង​ចូលរួម​រំលែកទុក្ខ​ដោយ​អារម្មណ៍​សោក​សង្វេគ​យ៉ាង​ខ្លាំង​ ដោយសារតែ​ក្បាច់គុន​មួយ​នេះ​មិនសូវ​មាន​អ្នកចេះ​ ហើយ​គ្រូបង្វឹក​វ័យក្មេង​រូប​នោះ​បាន​ជួយ​លើកតម្កើង​ក្បាច់គុន​ដ៏​កម្រ​នេះ​។

ចំពោះ​ព័ត៌មាន​លម្អិត​អំពី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​ គឺ​មិនបាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ឡើយ​ ដោយ​គ្រាន់តែ​ឱ្យ​ដឹង​ថា​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពីយប់មិញ​(ថ្ងៃទី8​) នៅក្នុង​ខេត្តព្រះវិហារ​ ដោយ​គ្រូពេទ្យ​មិន​អាច​ជួយសង្គ្រោះ​ទាន់ពេល​វេលា​បាន​ឡើយ​ ក្រោយពី​គ្រូបង្វឹក​រូប​នេះ​មាន​បញ្ហា​ឈាមកក​ក្នុង​ខួរក្បាល​៕

Advertisement