កីឡដ្ឋានខេត្តសៀមរាប រងពិន័យមិនអនុញ្ញាតឱ្យរៀបចំការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កាលពីការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី13 ឆ្នាំ2019 ថ្នាក់ខេត្ត រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យកាលពីសប្តាហ៍មុន មានអំពើហិង្សាកើតឡើងក្នុងអំឡុងការប្រកួតរវាងក្រុមទាំង2 ធ្វើឱ្យផ្អើលពេញទាំងទីលាន។

ដោយសារតែមូលហេតុនេះហើយ ទើបគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជាបានអនុវត្តតាមច្បាប់ពិន័យទៅលើកីឡដ្ឋានខេត្តសៀមរាប​មិនឱ្យធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតដណ្ដើមពានរង្វាន់នេះចំនួន 1ប្រកួត ដោយឱ្យខេត្តសៀមរាបស្វែងរកទឹកដីកណ្តាលណាមួយសម្រាប់ប្រកួតលើកក្រោយ។

ដូច្នេះហើយ នៅសប្តាហ៍ក្រោយនេះ ការប្រកួតសប្តាហ៍ទី6 រវាងខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលខេត្តសៀមរាបត្រូវធ្វើជាម្ចាស់ផ្ទះនោះ នឹងត្រូវលើកទៅធ្វើនៅក្នុងទឹកដីខេត្តផ្សេងក្រៅពីខេត្តសៀមរាបវិញ៕


Advertisement