ចេញហើយ លទ្ធផលចាប់គូវគ្គ1/8 ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នៅព្រឹកថ្ងៃព្រហស្បតិ៍ 7កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ2562 ត្រូវនឹងថ្ងៃទី11 ខែមេសា ឆ្នាំ2019 វេលាម៉ោង11:០០ព្រឹក នៅពហុកីឡដ្ឋានជាតិមានការរៀបចំការចាប់គូសម្រាប់វគ្គ 16ក្រុមចុងក្រោយ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី13 ឆ្នាំ2019។

ក្រោមអធិបតីភាពរបស់ប្រធានគណៈកម្មការប្រកួតបាល់ទាត់កម្ពុជា លោក ឆាំង ពិសិដ្ឋ បានធ្វើការចាប់គូគ្នាប្រកួតជាបន្តដោយមានក្រុមឡើងមកវគ្គនេះចំនួន 16ក្រុម ត្រូវជា 8គូដែលនឹងធ្វើការប្រកួតចំនួន​ 3ថ្ងៃ គឺថ្ងៃទី23 ដល់ទី25 ខែមេសា ឆ្នាំ2019។

ក្នុងនោះដែរ ថ្ងៃដំបូង(ទី23) និងថ្ងៃទី2(ទី24) នឹងមានការប្រកួតក្នុង 1ថ្ងៃ 3គូដូចគ្នា ដោយឡែកថ្ងៃទី3 ចុងក្រោយ (ទី25) នឹងមានការប្រកួតចំនួន 2គូ ហើយការប្រកួតនឹងប្រព្រឹត្តទៅនៅវេលាម៉ោង 3រសៀលទាំងអស់៕

Advertisement