កីឡាករ​ថៃ​សន្លប់ឈឹង​នៅ​ទឹក​ទី3​ ក្រោម​ថ្វី​កែង​ ធឿន​ ធា​រ៉ា​ ក្នុង​ថ្ងៃចូលឆ្នាំ​ខ្មែរ​

កីឡាករ​ ធឿន​ ធា​រ៉ា​ បាន​ឡើង​សង្វៀន​ Max​ Muay​ Thai​ ជាថ្មី​ក្នុង​តំណែង​ជាគូ​ឯក​ដោយ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​ដែល​កំពុង​គ្រង​ខ្សែក្រវាត់​ប្រចាំ​កម្មវិធី​នេះ​ទៀតផង​។

ក្នុង​ពេលនោះ​ កីឡាករ​ ធឿន​ ធា​រ៉ា​ របស់​កម្ពុជា​រូប​នេះ​បាន​ផ្តួល​កីឡាករ​ Boonlong​ Puyfourman​ ដែល​ជា​ម្ចាស់​ទឹកដី​ឱ្យ​សន្លប់​ក្នុងទឹក​ទី3​ ដោយ​ ធា​រ៉ា​ បាន​វាយសម្រុក​តាំងពី​ចាប់ផ្តើម​ការប្រកួត​ក្នុងទឹក​ទី1​ រហូតដល់​កីឡាករ​ថៃ​រូប​នេះ​ដួលសន្លប់​ស្តូកស្ដឹង​ដល់ទៅ​ 3លើក​។

រំឭក​ដែរ​ថា​ ការប្រកួត​របស់​ ធឿន​ ធា​រ៉ា​ លើក​នេះ​គឺជា​ការ​បង្ហាញខ្លួន​លើក​ទី1​ ក្រោយពី​ខកខាន​មិនបាន​ឡើង​សង្វៀន​នេះ​ជិត​ 3ខែ​មក​ហើយ​ ដោយ​លើក​ចុងក្រោយ​បំផុត​ចាញ់​ពិន្ទុ​ជើងខ្លាំង​ Luke​ Bar​ កាលពី​ខែកុម្ភៈ​កន្លងទៅ​៕

Advertisement