ចាន់​ វឌ្ឍនា​កា​ រក​ឃើញ​គ្រាប់​បាល់​ទី3​ នៅ​លី​កកំពូល​ម៉ាឡេស៊ី​ហើយ​ ក្រោយពី​ស៊ុត​បញ្ចូល​ទី​ក្រុម​ចាស់​របស់​គេ​ Pahang​ FA​

កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​ឆ្លងដែន​ពី​កម្ពុជា​ ចាន់​ វឌ្ឍនា​កា​ បាន​រក​គ្រាប់​បាល់​ទី3​ របស់​ខ្លួន​ជូន​ក្រុម​ PKNS​ FC​ បាន​សម្រច​ហើយ​នៅ​ឯម៉ាឡេស៊ី​ ក្នុង​ជំនួប​ប្រកួត​លី​កកំពូល​ម៉ាឡេស៊ី​ទល់នឹង​អតីត​ក្រុម​របស់​គេ​ Pahang​ FA​។

ទោះបីជា​ ចាន់​ វឌ្ឍនា​កា​ រក​គ្រាប់​បាល់​នាំមុខ​មុន​ក្នុង​ការប្រកួត​បាន​មែន​ តែ​ក្រុម​របស់​គេ​នៅតែ​មិន​អាចយ​កឈ្នះ​ការប្រកួត​នេះ​បាន​ដដែល​ ក្រោយពី​របូត​គ្រាប់​បាល់​ទៅវិញ​ដល់ទៅ​ 2គ្រាប់​ ហើយ​ត្រូវ​ចាញ់​ក្នុង​លទ្ធផល​ 2 ទល់នឹង​ 1។

លទ្ធផល​នេះ​មិនបាន​ធ្វើ​ឱ្យ​ចំណាត់ថ្នាក់​របស់​ក្រុម​ទាំង2​ ប្រែប្រួល​នោះ​ទេ​ ពោល​គឺ​ PKNS​ នៅតែ​ឈរ​លេខ5​ ខណៈ​ Pahang​ នៅតែ​ឈរ​លេខ2​ ដដែល​ ប៉ុន្តែ​ចាញ់​ពិន្ទុ​ក្រុម​ឈរ​លើកំពូល​តារាង​ Johor​ Darul​ Ta’zim​ តែ​ 2ពិន្ទុ​ប៉ុណ្ណោះ​៕

Advertisement