ស៊ូ​ យ៉ា​ទី​ របួស​ឆ្អឹងជំនីរ​ ពេល​លេង​ទល់នឹង​ក្រុម​ Tampine​ Rover​ FC​ ក្នុង​ពានរង្វាន់​ AFC​ CUP​ នៅ​សិង្ហបុរី​

កីឡាករ​អ្នកចាំទី​ជម្រើសជាតិ​កម្ពុជា​ ស៊ូ​ យ៉ា​ទី​ បាន​ថ្លែង​ថា​ ខ្លួន​បាន​រង​របួស​ឆ្អឹងជំនីរ​ក្រោម​ទ្រូង​ខាងស្ដាំ​ ក្រោយ​លោត​សង្គ្រោះ​បាល់​ ហើយ​ធ្លាក់​មក​បុក​នឹង​ដែក​ចង​សំណាញ់​បង្គោល​ទី​ ក្នុង​ការប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ Tampines​ Rovers​ ដោយ​រង​បរាជ័យ​ក្នុង​លទ្ធផល​ 4-2 កាលពី​យប់​ថ្ងៃទី​17​ មេសា​កន្លងទៅ​។

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា​ អាការ​របួស​របស់​គេ​នៅ​ឈឺ​តិច​ៗនៅឡើយ​ ហើយ​កំពុង​ទទួលការ​ព្យាបាល​ដោយ​ការ​ធ្វើ​ម៉ាស្សា​ និង​រំពឹង​ថា​ ខ្លួន​នឹងអាច​ត្រឡប់ទៅ​រក​សភាព​ធម្មតា​វិញ​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​។

គួរ​រំឭក​ផង​ដែរ​ថា​ ស៊ូ​ យ៉ា​ទី​ បាន​ប្តូរ​ចេញ​នៅ​នាទី​ទី85​ ក្នុង​ការប្រកួត​ទល់នឹង​ក្រុម​ Tampine​ Rover​ FC​ ក្នុង​ពានរង្វាន់​ AFC​ CUP​ នៅ​ប្រទេស​សិង្ហបុរី​ កាលពី​សប្តាហ៍​មុន​ បន្ទាប់ពី​ក្រុម​មួយ​នេះ​បាន​របូត​គ្រាប់​បាល់​ដល់ទៅ​ 3គ្រាប់​ជាប់​ៗគ្នា​ក្នុងរយៈពេល​ត្រឹមតែ​ 5នាទី​ចុងក្រោយ​ ក្រោយពី​បាន​ខំប្រឹង​រក្សា​លទ្ធផល​ 1ស្មើ​ អស់​រយៈពេល​ 85នាទី​រួចមក​៕

Advertisement