សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF​ និង​សមាជិក​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ចុះ​ធ្វើ​អនាម័យ​បរិស្ថាន​ទីក្រុង​ភ្នំពេញ​

កាល​ព្រឹក​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​នេះ​ ឯកឧត្តម​ កែវ​ រ៉េ​មី​ ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​(ITF​) និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ដឹកនាំ​កីឡាករ​-កីឡាការិនី​តេ​ក្វាន់​ដូ​(ITF​) និង​សមាជិក​-សមាជិកា​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ចូលរួម​ធ្វើ​អនាម័យ​ និង​សម្អាត​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ម្ដុំ​បរិវេណ​ខាងមុខ​ព្រះបរមរាជវាំង​ និង​មាត់ទន្លេ​នៃ​ទីក្រុង​ភ្នំពេញ​។

ឆ្លៀត​ក្នុង​ឳកាស​នេះ​ផង​ដែរ​ ឯកឧត្តម​ កែវ​ រ៉េ​មី​ ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF​ បាន​ថ្លែង​ថា​ ក្រុម​ពួក​យើង​នឹង​ធ្វើសកម្មភាព​នេះ​ជា​រៀងរាល់​សប្តាហ៍​ ចាប់ពី​សប្តាហ៍​នេះ​តទៅ​ ដោយសារ​ចង់​យកពេល​ទំ​នេះ​ពី​ការ​ហ្វឹកហាត់​មក​ជួយ​បរិស្ថាន​ខ្លះ​ ដែល​នេះ​ជា​ចំណែក​មួយ​អាច​ឱ្យ​យុវជន​យើង​បាន​ជួយ​សង្គម​ និង​បណ្តុះ​គំនិត​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន​ ហើយ​សកម្មភាព​នេះ​ក៏​ជា​គំរូ​ល្អ​មួយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​យក​ទៅ​អនុវត្ត​តាម​ ដើម្បី​ចេះ​ការពារ​បរិស្ថាន​៕

Advertisement