ហ្វី​លី​ពី​នលេង​ផ្លូវកាត់​៖ កំណត់​ប្រអប់​ក្នុង​ការ​ចាប់​ពូល​បាល់ទាត់​ស៊ី​ហ្គេម​ដើម្បី​ឱ្យ​ផុត​ពី​ក្រុម​ថៃ​

កាលពី​ពេល​ថ្មី​ៗនេះ​ វៀតណាម​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ហ្វីលីពីន​ដែល​បាន​ប្រកាស​ពី​ការបែងចែក​ប្រអប់​សម្រាប់​ធ្វើការ​ចាប់ឆ្នោត​បែងចែក​ពូល​នា​ពេល​កន្លងទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ដោយសារតែ​ក្រុម​ខ្លាំង​វៀតណាម​ ត្រូវ​ស្ថិតនៅ​ក្នុង​ប្រអប់​ទី4​ ជាមួយ​កម្ពុជា​ ​;ឡាវ​ ​;ប្រ៊ុយណេ​ និង​ទីម័រខាងកើត​។

ប្រអប់​ទី1​ គឺ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន​ ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ​

ប្រអប់​ទី2​ គឺ​សម្រាប់​ក្រុម​លេខ2​ ម៉ាឡេស៊ី​ និង​លេខ3​ ឥណ្ឌូ​នេ​ស៊ី​

ប្រអប់​ទី3​ គឺ​សម្រាប់​ក្រុម​លេខ4​ មីយ៉ាន់ម៉ា​ និង​ក្រុម​បន្ទាប់​ គឺ​សិង្ហបុរី​

និង​ប្រអប់​ទី4​ រួមមាន​ វៀតណាម​ ​;ឡាវ​ ​;កម្ពុជា​ ​;ប្រ៊ុយណេ​ និង​ទីម័រខាងកើត​

សម្រាប់​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​នៅ​ប្រទេស​ហ្វីលីពីន​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី30​ ខែវិច្ឆិកា​ ដល់​ថ្ងៃទី11​ ខែធ្នូ​ ឆ្នាំ2019​ ជាមួយនឹង​ 523វិញ្ញាសា​ប្រកួត​ លើ​ប្រភេទ​កីឡា​ចំនួន56​ ក្នុង​នោះ​ដែរ​ក៏​មាន​វិញ្ញាសា​បាល់ទាត់​បុរស​ផង​ដែរ​ ដែល​មាន​ប្រទេស​ចូលរួម​ចំនួន11​៕

Advertisement