ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​មេដាយ​ច្រើនជាង​គេ​ក្នុង​ការប្រកួត​ហែលទឹក​ពានរង្វាន់​សម្ដេច​ក្រឡាហោម​ ស ខេង​

ការប្រកួត​កីឡាហែលទឹក​ដណ្ដើម​ពានរង្វាន់​សម្ដេច​ក្រឡាហោម​ ស ខេង​ លើក​ទី6​ ឆ្នាំ2019​ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី11​ ខែមេសា​ នា​មជ្ឈមណ្ឌល​កីឡាហែលទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ មរតក​តេជោ​ មកទល់​នឹង​ពេលនេះ​បាន​បិទ​បញ្ចប់​ជាស្ថាពរ​ហើយ​ ដោយ​ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ទាំងស្រុង​ដោយ​សម្ដេច​ក្រឡាហោម​ ស ខេង​។

ក្នុង​នោះ​ដែរ​ក្លិប​ហែលទឹក​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​យកឈ្នះ​មេដាយមាស​ច្រើនជាង​គេ​ ចំនួន​ 4វិញ្ញាសា​ ក្នុងចំណោម​ 15វិញ្ញាសា​ ដោយ​ឈរ​លើ​ចំណាត់ថ្នាក់​លេខ1​ នៃ​ការប្រកួត​កីឡាហែលទឹក​ពានរង្វាន់​សម្តេច​ក្រឡាហោម​ ស ខេង​ លើក​ទី6​ ប្រចាំឆ្នាំ2019​ នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​កីឡាករ​-កីឡា​ការ​នី​ ដែល​ឈ្នះ​មេដាយមាស​នឹង​បាន​ទទួល​រង្វាន់​អម​ដោយ​មេដាយ​ 1គ្រឿង​ និង​ទឹកប្រាក់​ចំនួន​ 3០០,០០០រៀល​។ មេដាយ​ប្រាក់​ 2០០,០០០រៀល​ និង​មេដាយ​សំរឹទ្ធ​បាន​ 1០០,០០០រៀល​។ ចំពោះ​អ្នក​ដែល​មិនបាន​ចំណាត់ថ្នាក់​ទទួល​បាន​រង្វាន់លួងចិត្ត​ម្នា​ក់ៗ​ 2០,០០០រៀល​ដែរ​៕

Advertisement