ច្រឹង​ ពលរដ្ឋ​ សះស្បើយ​ពីរ​បួស​ 100​% ហើយ​

កីឡាករ​រូប​សង្ហា​ ច្រឹង​ ពលរដ្ឋ​ ដែល​បាន​អវត្តមាន​ពី​ការ​លេង​ និង​ហ្វឹកហាត់​អស់​ជាច្រើន​ខែ​ដោយសារ​មូលហេតុ​ចម្បង​គឺ​មក​ពី​ខ្លួន​មានរបួស​សរសៃពួរ​ក្បាលជង្គង់​ ដែល​របួស​នេះ​តម្រូវ​ឱ្យធ្វើ​ការសម្រាក​ជើង​ និង​ជង្គង់​ដោយ​មិន​អាច​ធ្វើការ​ហ្វឹកហាត់​បាន​ឡើយ​នោះ​ ពេលនេះ​បាន​ជាសះស្បើយ​ពេញលេញ​វិញ​ហើយ​។

មកទល់​នឹង​ពេលនេះ​ កីឡាករ​វ័យក្មេង​រូប​នេះ​បាន​ជាសះស្បើយ​ 100ភាគរយ​ពីរ​បួស​ហើយ​។ គ្រូបង្វឹក​ក្លិប​ក្រសួងការពារជាតិ​ បាន​ថ្លែង​ក្នុង​ការប្រកួត​លី​កកំពូល​កម្ពុជា​កាលពី​សប្តាហ៍​មុន​ថា​ លោក​បាន​ត្រៀមខ្លួន​ដាក់​កីឡាករ​រូប​នេះ​ឱ្យ​ចូលលេង​វិញ​ហើយ​ ដោយ​កាលពី​សប្តាហ៍​មុន​លោក​បាន​ដាក់​ឱ្យ​គេ​អង្គុយ​នៅ​កៅអី​បម្រុង​។

គួរ​រំឭក​ផង​ដែរ​ថា​ កីឡាករ​រូប​នេះ​ត្រូវ​បាន​ក្លិប​កំពូល​ថៃ​ ប៊ុ​រី​រ៉ាំ​ ចុះ​កុងត្រា​ខ្ចី​ជើង​ពី​ក្រសួងការពារជាតិ​រយៈពេល​ 1រដូវ​កាល​ ក៏ប៉ុន្តែ​កីឡាករ​រូប​នេះ​មាន​បញ្ហា​របួស​ដែល​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការ​ព្យាបាល​ដែល​ធ្វើ​ឱ្យ​រូបគេ​ត្រូវ​ព្យួរ​ស្បែកជើង​អស់​ពាក់កណ្តាល​រដូវ​កាល​រហូតដល់​ចុងក្រោយ​ក៏​មកលេង​នៅ​លី​កកំពូល​កម្ពុជា​វិញ​នា​ជើង​ទី2​ នៃ​រដូវ​កាល2019នេះ​៕

Advertisement