ខេត្តកំពត​ ​ក្លាយជា​ខេត្ត​ទី2​ ​ដែល​មាន​ភ្លើងបំភ្លឺ​កីឡដ្ឋាន​

​ចាប់ពី​ពេលនេះ​តទៅ​ ​អ្នក​និយម​កីឡាបាល់ទាត់​ ​និង​ការហាត់​ប្រា​ណ​ផ្សេង​ៗ​នៅ​ខេត្តកំពត​អាច​ធ្វើការ​លេង​កីឡា​បាន​នៅពេល​រាត្រី​ហើយ​ ​ដោយសារតែ​មាន​អំពូលភ្លើង​បំភ្លឺ​ក្នុង​កីឡដ្ឋាន​។​

​កាលពី​ថ្ងៃទី26​ ​ខែមេសា​ ​ឆ្នាំ2019​ ​ក្រុម​វិស្វករ​បាន​ដំឡើង​បង្គោល​ភ្លើងបំភ្លឺ​ទីលាន​បាល់ទាត់​នៃ​កីឡដ្ឋាន​ខេត្តកំពត​ ​ដោយ​បាន​ដាក់​បង្គោល​ចំនួន4​ ​ជុំវិញ​ទីលាន​។​ ​ក្នុង​នោះ​ដែរ​នឹង​ធ្វើ​ឱ្យ​ខេត្ត​នេះ​អាច​ធ្វើការ​ប្រកួត​កីឡាបាល់ទាត់​ ​និង​កី​ឡា​ផ្សេង​ៗ​ទៀត​បាន​ក្នុង​ពេល​រាត្រី​ហើយ​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​នឹង​ធ្វើ​ឱ្យ​កីឡដ្ឋាន​ខេត្តកំពត​ក្លាយជា​កីឡដ្ឋាន​លំដាប់ថ្នាក់​ខេត្ត​ទី2​ ​ដែល​មាន​ភ្លើងបំភ្លឺ​សម្រាប់​ប្រកួត​ក្នុង​ពេល​រាត្រី​បន្ទាប់ពី​ខេត្តសៀមរាប​៕​

Advertisement