ចាន់​ ​រតនា​ ​អាច​ក្លាយជា​កីឡាករ​កម្ពុជា​ដំបូង​គេ​ដែល​គ្រង​ខ្សែក្រវាត់​នៅ​ស្ថាប័ន​ ​ONE​ ​FC​

កាលពី​ពេល​ថ្មី​ៗ​នេះ​ ​កីឡាករ​ ​ចាន់​ ​រតនា​ ​ដែល​បាន​បំបាក់​កីឡាករ​ម្ចាស់​ផ្ទះ​ឥណ្ឌូ​នេ​ស៊ី​ឱ្យ​សន្លប់​ក្នុង​ទឺក​ទី2នោះ​ ​ពេលនេះ​ត្រូវ​បាន​សង្វៀន​ ​ONE​ ​Fighting​ ​Championship​ ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។​

​ចំពោះ​ការ​ឈ្នះ​ ​2ប្រកួត​ជាប់​ៗ​គ្នា​នេះ​ ​រតនា​កាន់តែ​ធ្វើ​ឱ្យ​ស្ថាប័ន​ ​ONE​ ​កោតសរសើរ​ខ្លាំង​ឡើង​ ​ខណៈ​ដែល​គូប្រកួត​បន្ទាប់​របស់​គេ​ ​បើ​តាម​ការ​ចុះផ្សាយ​របស់​ ​ONE​ ​Championship​ ​អាច​ជា​ជើងខ្លាំង​របស់​សិង្ហបុរី​ម្នាក់​ដែល​មានឈ្មោះ​ថា​ ​Niko​ ​Soe​ ​ជា​កីឡាករ​វ័យ​ ​26ឆ្នាំ​ ​ដែល​បាន​ឈ្នះ​គូប្រកួត​ ​និង​មាន​ក្បាច់​វាយ​ល្អ​ដូច​រតនា​ ​ដែរ​ ​ដូច្នេះហើយ​ទើបបាន​ជាពួក​គេ​ទាំង​ ​2នាក់​នេះ​ ​គឺជា​គូប្រកួត​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​ការប្រកួត​លើកក្រោយ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការប្រកួត​នៅក្នុង​ស្ថាប័ន​នេះ​ ​កីឡាករ​ទាំងអស់​មានឱកាស​ដូចគ្នា​ក្នុង​ការ​ឡើង​ទៅ​វាយ​យក​ខ្សែក្រវាត់​ជើងឯក​ ​ប៉ុន្តែ​ក៏​តម្រូវ​ឱ្យ​ពួកគេ​ឈ្នះ​ការប្រកួត​បាន​ពី​ ​3​ ​ទៅ​ ​4ប្រកួត​ជាប់​ៗ​គ្នា​ដែរ​៕​


Advertisement