ការពិត​ ​ច្រឹង​ ​ពលរដ្ឋ​ ​និង​ច្រឹង​ ​ចាន់​វីរៈ​ ​មិនមែន​ជា​បងប្អូន​បង្កើត​នឹងគ្នា​ទេ​

​កីឡាករ​ខ្សែបម្រើ​របស់​ក្លិប​អគ្គិសនី​កម្ពុជា​ ​ច្រឹង​ ​ចាន់​វីរៈ​ ​ដែល​អ្នក​និយមតាម​ដាន​កីឡាបាល់ទាត់​កម្ពុជា​បាន​ស្គាល់​ ​និង​ធ្លាប់​គិតថា​ជា​បងប្អូន​បង្កើត​របស់​កីឡាករ​ ​ច្រឹង​ ​ពលរដ្ឋ​ ​នោះ​ ​ពេលនេះ​ត្រូវ​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ ​ពួកគេ​មិនមែន​ជា​បងប្អូន​បង្កើត​នឹងគ្នា​ទេ​។​

​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន​ ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​កីឡាករ​ ​ច្រឹង​ ​ពលរដ្ឋ​ ​ច្រឹង​ ​ចាន់​វីរៈ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាយឡំ​ដោយ​សំណើច​ផង​ថា​ ​តាមពិត​ពួក​យើង​មិនមែន​ជា​បងប្អូន​បង្កើត​នឹងគ្នា​ទេ​ ​តែ​ជា​បងប្អូន​ជីដូនមួយ​ ​ដោយមាន​ឪពុក​ ​និង​ឪពុក​ជា​បងប្អូន​បង្កើត​នឹងគ្នា​។​ ​លើស​ពីនេះ​ ​វីរៈ​ ​ក៏បាន​អរគុណ​អ្នកគាំទ្រ​ដែល​បាន​ចាប់អារម្មណ៍​ ​និង​ផ្ដល់​កម្លាំងចិត្ត​ដល់​រូបគេ​ទាំង​ ​2នាក់​ផង​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ច្រឹង​ ​ចាន់​វីរៈ​ ​ក៏​ធ្លាប់​លេង​នៅ​ក្លិប​ក្រសួងការពារជាតិ​ដែរ​កាលពី​ឆ្នាំ2017​ ​បន្ទាប់មក​ក៏​ត្រូវ​ក្រុម​អគ្គិសនី​កម្ពុជា​ ​(​EDC​)​ ​សុំ​ខ្ចី​ជើង​មកកាន់​ក្លិប​មួយ​នេះ​ ​រហូតមកដល់​រដូវ​កាល2019​ ​នេះ​តែម្តង​ ​ក៏ប៉ុន្តែ​កីឡាករ​រូប​នេះ​ ​ភាគច្រើន​បាន​ត្រឹម​អង្គុយ​នៅ​កៅអី​បម្រុង​ប៉ុណ្ណោះ​៕​


Advertisement