ឃើញ​រូបភាព​មួយ​សន្លឹក​នេះ​ហើយ​ ​ទើប​ដឹង​ថា​ ​វង្ស​ ​ណយ​ ​ធ្លាក់ខ្លួន​ខ្លាំង​

​ប្រិយ​មិត្ដ​ប្រាកដជា​បាន​ស្គាល់​ហើយ​ថា​ ​កីឡាករ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ ​លោក​ ​វង្ស​ ​ណយ​ ​ដែល​មាន​រហស្សនាម​ថា​ ​អ្នកលេង​កែង​មច្ចុរាជ​ ​គឺជា​កីឡាករ​មានឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​កីឡាប្រដាល់​សេរី​ដែល​តែងតែ​ផ្ដួល​គូប្រកួត​របស់​ខ្លួន​ឱ្យ​សន្លប់​ដោយ​ក្បាច់​នៅ​លើ​សង្វៀន​។​

​ហើយដោយ​ឡែក​ ​លោក​ ​វង្ស​ ​ណយ​ ​ដែល​ជា​កីឡាករ​ប្រដាល់​ដ៏​មានឈ្មោះ​បោះ​សំឡេង​នេះ​ ​ថែមទាំង​ធ្លាប់​បាន​ធ្វើអំពើ​សប្បុរសធម៌​ជាច្រើន​ទៀតផង​ ​តែ​មុន​នេះ​បន្ដិច​ ​តាមរយៈ​គេហទំព័រ​ហ្វេ​សប៊ុ​ក​ផ្ទាល់​របស់​លោក​ ​ស្រាប់តែ​គេ​ឃើញ​មាន​បង្ហោះ​រូបភាព​ផ្ទះសំបែង​ដែល​រូបលោក​កំពុង​រស់នៅ​សព្វថ្ងៃ​ ​ដែល​មើលទៅ​ហាក់ដូចជា​ធ្វើ​ឱ្យ​មាន​អារម្មណ៍​អ្នកមើល​ឃើញ​នឹក​សង្វេគ​ក្នុង​ចិត្ដ​ខ្លាំង​ណាស់​ ​ដោយ​គេ​មើលឃើញ​រូបលោក​កំពុង​រស់នៅ​ក្នុង​ផ្ទះ​រនាបឈើ​ ​គ្មាន​ជញ្ជាំង​ ​និង​ទ្វារ​បិទបាំង​ត្រឹមត្រូវ​ ​ហើយ​ដំបូល​ប្រក់​ស្លឹក​ថែមទាំង​ធ្លុះធ្លាយ​ទៀតផង​។​

​ភ្ជាប់​មក​ជាមួយ​រូបថត​ដ៏​សែន​សង្វេគ​ចិត្ដ​ទាំងនោះ​ ​លោក​ក៏បាន​សរសេរ​សារ​មួយចំនួន​ដែល​មានខ្លឹមសារ​ថា​៖​ ​«​សុំ​អង្វរ​ ​ព្រះឥន្ទ្រ​ ​ជួយ​បង្វែរ​ខ្យល់​កុំឱ្យ​បោកបក់​ខ្លាំងពេក​ ​ទុក​ឱ្យ​កូនចៅ​រស់នៅ​បាន​សុខ​ផង​ចុះ​ ​សាធុ​ ​សាធុ​ ​សាធុ​»​។​ ​វង្ស​ ​ណយ​ ​បាន​បន្ថែម​ទៀត​ថា​៖​«​ខ្ញុំ​រស់​ប៉ុណ្ណឹង​សុខ​ហើយ​ ​កុំឱ្យ​តែ​គេ​មើលងាយ​ទៅ​បាន​ហើយ​»​៕

Advertisement