កីឡដ្ឋាន​ថ្មី​របស់​ក្លិប​បឹង​កេត​ ​កំពុង​ស្ថិត​ក្នុង​ភាពយឺត​យ៉ាវ​ក្នុង​ការ​ត្រៀម​ប្រកួត​លី​ក​កំពូល​កម្ពុជា​ជើង​ទី2​

​តាម​ការ​ឱ្យ​ដឹងពី​ប្រធាន​ក្លិប​បឹង​កេត​ ​លោកស្រី​ ​ពុធ​ ​ធីតា​ ​កាល​ពេល​ប្រកួត​លី​ក​កំពូល​កម្ពុជា​ ​នា​សប្តាហ៍​កន្លងទៅ​នេះ​ ​បាន​បញ្ជាក់​ថា​ ​កីឡដ្ឋាន​ថ្មី​របស់​ក្លិប​ជើងខ្លាំង​មួយ​នេះ​អាច​នឹង​មិន​រួចរាល់​ដូច​ការ​គ្រោងទុក​ឡើយ​។​

​លោកស្រី​ ​ពុធ​ ​ធីតា​ ​ប្រធាន​ក្លឹប​បឹង​កេត​ដែល​បាន​ចុះទៅ​ពិនិត្យ​ការសាងសង់​កីឡដ្ឋាន​ផ្ទាល់ខ្លួន​ដែល​ស្ថិតនៅ​ឃុំ​បឹង​ស្នោ​ ​ខណ្ឌ​ច្បារអំពៅ​កាលពី​សប្តាហ៍​មុន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​តាម​គម្រោង​ ​គឺ​ត្រូវ​សាងសង់​ឱ្យ​ទាន់​ការប្រកួត​ជើង​ទី2​ ​នៃ​ក្របខ័ណ្ឌ​លី​ក​បាល់ទាត់​កម្ពុជា​ឆ្នាំ2019​ ​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ប្រហែលជា​មិនទាន់​ទេ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​តាម​ការ​គ្រោងទុក​ ​ក្រុម​បឹង​កេត​បាន​ស្នើសុំ​គណៈកម្មការ​រៀបចំ​ការប្រកួត​ដើម្បី​ធ្វើការ​ប្រកួត​នៅ​ក្រៅ​ទឹកដី​ទាំងអស់​សម្រាប់​ជើង​ទី1​ ​ហើយនឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​នៅក្នុង​កីឡដ្ឋាន​របស់​ខ្លួន​ដំបូង​នៅក្នុង​អំឡុង​ខែកក្កដា​ ​ដែល​ជា​ការប្រកួត​ក្នុង​ជើង​ទី2​ ​ជាមួយនឹង​ក្រុម​ភ្នំ​ពេញ​ក្រោ​ន​៕​


Advertisement