ប៉េតង់​កម្ពុជា​ឆ្នាំនេះ​ ​មិនបាន​ទទួល​មេដាយ​ពី​ការប្រកួត​ប៉េតង់​ពិភពលោក​ឡើយ​

​ក្រុម​ជើងខ្លាំង​ប៉េតង់​កម្ពុជា​ដែល​មាន​សមាជិក​ ​4រូប​ ​រួមមាន​ ​វីរនារី​កីឡាការិនី​ប៉េតង់​ ​កែ​ ​ឡេង​ ​កីឡាការិនី​ ​អ៊ុ​ក​ ​ស្រីមុំ​ ​កីឡាករ​ ​សុខ​ ​ច័ន្ទ​មាន​ ​និងកីឡា​ករ​ ​សៅ​ ​សុ​ភា​រ៉ា​ន់​ ​ដែល​សុទ្ធតែ​ជា​ជើងខ្លាំង​ប៉េតង់​លំដាប់​ពិភពលោក​ ​បាន​ចេញទៅ​ចូលរួម​ព្រឹត្តិ​ការណ៍​ការប្រកួត​ជើងឯក​ពិភពលោក​ឆ្នាំ2019​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ឯ​ប្រទេស​អេស្ប៉ាញ​។​

​ការប្រកួត​លើ​ ​5វិញ្ញាសា​ដែល​រួមមាន​ ​វិញ្ញាសា​វាយ​ ​2ទល់2​ ​បុរស​ ​វិញ្ញាសា​វាយ​ ​2ទល់2​ ​នារី​ ​វិញ្ញាសា​វាយ​ ​1ទល់1បុរស​ ​វិញ្ញាសា​វាយ​ ​1ទល់1​ ​នារី​ ​និង​វិញ្ញាសា​វាយ​ចម្រុះ​ ​2ទល់2​ ​បុរស​-​នារី​នោះ​ ​កម្ពុជា​ធ្វើ​បាន​ល្អ​តែ​លើ​ ​2វិញ្ញាសា​ប៉ុណ្ណោះ​ ​គឺ​លើ​វិញ្ញាសា​វាយ​ចម្រុះ​ ​2ទល់2​ ​បុរស​-​នារី​ ​ដែល​មាន​កីឡាការិនី​ ​កែ​ ​ឡេង​ ​និងកីឡា​ករ​ ​សុខ​ ​ច័ន្ទ​មាន​ ​បាន​ឡើង​ទៅដល់​វគ្គ​ ​16ក្រុម​ចុងក្រោយ​ ​និង​លើ​វិញ្ញាសា​វាយ​ ​1ទល់1​ ​នារី​ ​គឺ​កីឡាការិនី​ ​អ៊ុ​ក​ ​ស្រីមុំ​ ​បាន​ឡើង​ដល់​វគ្គ​ ​8នាក់​ចុងក្រោយ​ ​ស្រប​ពេល​ដែល​ ​3វិញ្ញាសា​ទៀត​នោះ​ ​ក្រុម​កម្ពុជា​បាន​ធ្លាក់​តាំងពី​វគ្គ​ដំបូង​ម្ល៉េះ​។​

​ចំពោះ​ ​3វិញ្ញាសា​ដែល​ធ្លាក់​ពី​ការប្រកួត​នៅ​ជុំ​ដំបូង​ ​រួមមាន​ ​វិញ្ញាសា​វាយ​ ​2ទល់2​ ​បុរស​ ​ដែល​មាន​កីឡាករ​ ​សុខ​ ​ច័ន្ទ​មាន​ ​និងកីឡា​ករ​ ​សៅ​ ​សុ​ភា​រ៉ា​ន់​ ​វិញ្ញាសា​វាយ​ ​2ទល់2​ ​នារី​ ​មាន​កីឡាការិនី​ ​កែ​ ​ឡេង​ ​និងកីឡា​ការិនី​ ​អ៊ុ​ក​ ​ស្រីមុំ​ ​និង​វិញ្ញាសា​វាយ​ ​1ទល់1​ ​បុរស​ ​គឺ​កីឡាករ​ ​សៅ​ ​សុ​ភា​រ៉ា​ន់​។​

​ចាប់តាំងពី​ឆ្នាំ2013​ ​មក​ ​កម្ពុជា​ ​គឺជា​ប្រទេស​លេខ1​ ​ដែល​ឈ្នះ​មេដាយមាស​បាន​ច្រើនជាង​គេ​ ​គឺ​ ​3លើ​ក​ជាប់​ៗ​គ្នា​ ​(​ ​2013​ ​2015​ ​និង2017​)​ ​ដោយ​កម្មវិធី​នេះ​ត្រូវ​ធ្វើឡើង​រៀងរាល់​ ​2ឆ្នាំ​ម្តង​៕​



Advertisement