វៀតណាម​ រកបាន​កីឡាករ​កូន​កា​ត់​ខ្លាំង​ៗ 3រូប​ចូល​ជម្រើសជាតិ​ទៀតហើយ​

អ្នកចាត់ការ​ទូទៅ​ក្រុមជម្រើសជាតិ​វៀតណាម​ លោក​ Park​ កំពុងតែ​ព្យាយាម​បញ្ចុះបញ្ចូល​កីឡាករ​ពូ​កែៗ​ដែល​ជា​កូនកាត់​វៀតណាម​-បរទេស​ចំនួន​ 3រូប​ដែល​កំពុង​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្រៅ​ស្រុក​ឱ្យ​ចូលរួម​ក្នុង​ក្រុមជម្រើសជាតិ​របស់​ខ្លួន​។

ដោយឡែក​កីឡាករ​ 2រូប​ក្នុងចំណោម​នោះ​គឺ​ Dang​ និង​ Pendant​ សុទ្ធតែ​ចង់​លេង​ឱ្យ​ក្រុមជម្រើសជាតិ​វៀតណាម​ នៅឡើយ​តែ​អ្នកចាំទី​កូនកាត់​វៀតណាម​-ឆេក​ Filip​ Nguyen​ ដែល​កំពុង​លេង​ឱ្យ​ក្លិប​ Slovan​ Liberec​ ទេ​ ដែល​សុំ​ពេល​សម្រេចចិត្ត​សិន​។

ដូច្នេះ​ ប្រសិនបើ​លោក​ Park​ អាចយ​កពួកគេ​ទាំង​ 3នាក់​មក​បាន​មែន​នោះ​ ពួកគេ​នឹងអាច​ជួយ​ក្រុមជម្រើសជាតិ​វៀតណាម​បាន​ច្រើន​ក្នុង​ការប្រកួត​ពានរង្វាន់​ King’s​ Cup​ នៅ​ប្រទេស​ថៃ​នា​ខែមិថុនា​ខាងមុខនេះ​មិនខាន​៕

Advertisement