បឹង​កេត​កំពុង​សម្លឹង​រកមើល​កីឡាករ​ខ្មែរ​ដើម្បី​យក​មក​ពង្រឹ​ក​ក្រុម​សម្រាប់​ពាន​ ​Hun​ ​Sen​ ​Cup​

​តាម​ការ​ឱ្យ​ដឹងពី​លោក​ ​ហៅ​ ​សុ​ជាតិ​ ​គ្រូបង្វឹក​ក្រុម​ជើងឯក​លី​ក​កំពូល​កម្ពុជា​ ​3រដូវ​កាល​បាន​និយាយ​ថា​ ​ទោះបីជា​ក្រុម​របស់​លោក​ឈរ​នៅ​លើ​លី​ក​កំពូល​របស់​កម្ពុជា​មែន​ ​ប៉ុន្តែ​ក្រុម​របស់​លោក​បាន​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅលើ​កីឡាករ​បរទេស​ ​ដូចជា​ខ្សែការពារ​ជប៉ុន​ ​Hikaru​ ​Mizuno​ ​ខ្សែប្រយុទ្ធ​នីហ្សេរីយ៉ា​ជាច្រើន​រូប​ទៀត​ដូចជា​ ​Julius​ ​Oiboh​,​ ​Samuel​ ​Ajayi​ ​ជាដើម​។​

​គ្រូបង្វឹក​ក្លិប​បឹង​កេត​រូប​នេះ​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​ឬ​ ​Hun​ ​Sen​ ​Cup​ ​ថា​ ​ដោយសារតែ​ពានរង្វាន់​ថ្នាក់​ជាតិ​លំដាប់​ទី2​ ​មួយ​នេះ​មិន​អនុញ្ញាត​ឱ្យ​មាន​កីឡាករ​បរទេស​នៅ​លើ​ទីលាន​ឡើយ​ ​ហើយ​កីឡា​ក​រល្អៗ​របស់​យើង​មួយចំនួន​ ​ដូចជា​ខ្សែការពារ​ ​សុខ​ ​សុវណ្ណ​ ​និង​រស់​ ​សំ​អឿន​ ​បាន​ផ្លាស់ទៅ​ក្លិប​វិសាខា​ ​ដូច្នេះ​កីឡាករ​ខ្មែរ​ក្នុង​ក្រុម​ពិតជា​មានការ​ពិបាក​មែនទែន​ក្នុង​ការ​ជួយ​ក្រុម​ប្រជែង​យកជើង​ឯក​ពានរង្វាន់​មួយ​នេះ​។​ ​

​សម្រាប់​ពានរង្វាន់​សម្ដេច​ហ៊ុន​សែន​ដែល​ប្រើ​តែ​កីឡាករ​ក្នុង​ស្រុក​ ​ក្លិប​បឹង​កេត​មិនទាន់​ស្គាល់​ពាក្យ​ថា​ ​“​ជើងឯក​”​ ​នៅឡើយ​ទេ​ ​ដោយ​ទៅ​បាន​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចំនួន​ ​2លើក​ ​ហើយ​ឈ្នះ​លេខ3​ ​ក្នុង​ឆ្នាំ2014​ ​និង​លេខ4​ ​ក្នុង​ឆ្នាំ2017តែប៉ុណ្ណោះ​៕​


Advertisement