ខ្សែការពារ​ភ្នំ​ពេញ​ក្រោ​ន​ ​កុក​ ​បូ​រីស​ ​អាច​នឹង​ផ្លាស់ទៅ​នៅ​បឹង​កេត​នៅ​ជុំ​ទី2​

តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​កីឡាករ​កូនកាត់​បារាំង​-​ខ្មែរ​ ​កុក​ ​បូ​រីស​ ​បាន​បញ្ចេញ​ព័ត៌មាន​បឋម​ ​តែ​មិន​ផ្លូវការ​មួយ​ទាក់ទង​នឹង​កីឡាករ​ខ្សែការពារ​របស់​ក្លិប​ភ្នំ​ពេញ​ក្រោ​ន​ថា​ ​កុក​ ​បូ​រីស​ ​កំពុង​ត្រូវ​បាន​ក្លិប​បឹង​កេត​ទាក់ទង​ចែចូវ​ហើយ​។​

​តាមរយៈ​ព័ត៌មាន​នេះ​ផង​ដែរ​បានឱ្យ​ដឹង​ទៀត​ថា​ ​បូ​រីស​ ​អាច​នឹង​ផ្លាស់ទៅ​បឹង​កេត​ឆាប់​ៗ​នេះ​ ​ដោយសារតែ​សមត្ថភាព​ ​បច្ចេកទេស​ ​និង​ទីតាំង​ដែល​រូបគេ​លេង​នេះ​ ​កំពុងតែ​ជា​ចំណុច​ខ្វះខាត​របស់​ក្លិប​បឹង​កេត​ ​ហើយ​ម្យ៉ាងទៀត​ ​ដោយសារតែ​បឹង​កេត​បាន​បញ្ចេញ​ខ្សែ​ការ​ពារ​ឆ្នើម​ៗ​ពី​ក្លិប​ស្ទើរតែ​អស់ទៅហើយ​ ​ដោយ​រស់​សំ​អឿន​ ​និង​សុខ​ ​សុវណ្ណ​បាន​ចាកចេញ​ទៅ​នៅ​ក្លិប​ចំណូល​ថ្មី​វិសាខា​។​

​តាម​ទីផ្សារ​ដោះដូរ​កីឡាករ​សម្រាប់​ជុំ​ទី2​ ​នេះ​ ​មិនទាន់​មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ​ ​ប្រសិនបើ​ ​បូ​រីស​ ​ត្រូវ​ផ្លាស់ទៅ​នៅ​បឹង​កេត​មែន​ ​គេ​អាច​នឹង​បង្ហាញខ្លួន​នៅក្នុង​ការប្រកួត​ជុំ​ទី2​ ​នៃ​លី​ក​កំពូល​កម្ពុជា​ ​និង​ពានរង្វាន់​ដែល​ប្រើ​តែ​កីឡាករ​ខ្មែរ​សុទ្ធ​ ​គឺHun​ ​Sen​ ​Cup​ ​នា​ពាក់កណ្តាល​ខែក្រោយ​នេះ​ផង​ដែរ​៕​


Advertisement