ជយោ! បាល់បោះកម្ពុជាបង្ហាញមុខក្នុងពានរង្វាន់បាល់បោះពិភពលោកជាលើកដំបូងហើយ!

សហព័ន្ធបាល់បោះកម្ពុជា CBF បានប្រកាសពីវត្តមានរបស់កម្ពុជាក្នុងពានរង្វាន់បាល់បោះ FIBA World Cup ក្រោយបានចូលរួមក្នុងកម្មវិធីកម្រិតពិភពលោកនេះ កម្ពុជាត្រូវចូលរួមប្រកួតជាមួយប្រទេសក្នុងតំបន់អាស៊ានជាមុនសិនដើម្បីដណ្តើមកៅអីទៅវគ្គបន្ត។

វគ្គជម្រុះនេះបានចាប់ផ្តើមនៅថ្ងៃនេះនៅឯប្រទេសថៃដែលជាម្ចាស់ផ្ទះ ដោយកម្ពុជាត្រូវជួបជាមួយម៉ាឡេស៊ី ​ឥណ្ឌូនេស៊ី ​សិង្ហបុរី ​ប្រ៊ុយណេ ​និង​ម្ចាស់​ផ្ទះ​ថៃ​។ ក្រុមដែលឈ្នះនៅវគ្គជម្រុះនេះចំនួន 4ក្រុមនឹងត្រូវទទួលបានកៅអីឡើងទៅវគ្គតំបន់អាស៊ីដើម្បីបន្តដំណើរទៅលេងនៅវគ្គជម្រុះពិភពលោកបន្តទៀត៕


Advertisement