ពានរង្វាន់​យុវជន​ ​U​-​15​,​ ​U​-​17​ ​និង​នារី​ ​U14​,​ ​U19​ ​នឹង​ចាប់​ប្រកួត​ពី​ខែកក្កដា​ទៅ​

តាម​លិខិត​ចេញពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានឱ្យ​ដឹង​ថា​ ​ចាប់ពី​ខែកក្កដា​ ​ឆ្នាំ2019នេះ​ទៅ​នឹង​មានការ​ប្រកួត​ដល់ទៅ​ ​4ពានរង្វាន់​បន្ថែម​ពីលើ​ពានរង្វាន់​លី​ក​កំពូល​របស់​កម្ពុជា​ ​និង​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​ដែល​នេះ​នៅ​មិនទាន់​រាប់បញ្ចូល​ពានរង្វាន់​លី​ក​ទី2​ ​ដែល​មិនទាន់​មានកាល​បរិច្ឆេទ​នៅឡើយ​ផង​។​ ​

​ពានរង្វាន់​យុវជន​អាយុ​ក្រោម​ ​15ឆ្នាំ​ ​និង​ ​17ឆ្នាំ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី8​ ​កក្កដា​ ​ខណៈ​ដែល​ក្រុម​ចូលរួម​ប្រកួត​នឹង​មក​ពីសា​លា​យុវជន​ថ្នាល​តាម​បណ្តា​ខេត្ត​នៅ​ទូទាំង​ប្រទេស​ ​រាប់បញ្ចូល​ទាំង​យុវជន​ថ្នាល​មក​ពី​តាម​ក្លិប​នៅ​លី​ក​កំពូល​កម្ពុជា​ទាំង12ក្លិប​ផង​ ​ក្នុង​នោះ​ដែរ​ ​ក្រុម​ចូលរួម​ទាំងអស់​នឹង​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ពូល​ដែល​មាន​ចំនួន​ ​6ពូល​តាម​រូបមន្ត​ ​Home​/​Away​ ​(​ក្នុងទឹក​ដី​ ​និង​ក្រៅ​ទឹកដី​)​។​ ​ដោយឡែក​ក្រោយពី​ការប្រកួត​ក្នុង​ពូល​ចប់​ ​ការប្រកួត​វគ្គ​ជម្រុះ​និង​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​។​

​សម្រាប់​ពានរង្វាន់​បាល់ទាត់​នារី​អាយុ​ក្រោម14​ ​និង​ ​19ឆ្នាំ​ ​កាលបរិច្ឆេទ​ប្រកួត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី2​ ​កញ្ញា​តទៅ​។​ ​ដោយឡែក​ចំនួន​ក្រុម​ដែល​ចូលរួម​ ​និង​ទីតាំង​ប្រកួត​មិនទាន់​ប្រកាស​ឱ្យ​ដឹង​នៅឡើយ​ទេ​។​ ​ដោយ​ត្រូវ​រង់ចាំ​មើល​ចំនួន​ក្រុម​ចូលរួម​សិន​ ​ប្រសិនបើ​មាន​ក្រុម​ចូលរួម​ច្រើន​នឹង​ធ្វើជា​លក្ខណៈ​ក្នុងទឹក​ដី​ ​និង​ក្រៅ​ទឹកដី​នៅ​តាម​បណ្តា​មូលដ្ឋាន​ខេត្ត​នានា​ ​តែបើ​មាន​ចំនួន​ចូលរួម​តិច​នឹង​ធ្វើ​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​។​ ​

​ការប្រកួត​ទាំងអស់​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ​ជា​ការ​ត្រៀមខ្លួន​ ​និង​ជ្រើស​យក​យុវជន​ថ្នាល​សម្រាប់​ចូលរួម​ការប្រកួតSEAGAMES​ ​ឆ្នាំ2023​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕​


Advertisement