Facebook​ ​ចាយ​ ​200លាន​ផោន​ ​ទិញ​សិទ្ធិ​ផ្សាយ​ផ្ទាល់​ ​Premier​ ​League​ ​ក្នុង​បណ្តាញ​សង្គម​របស់​ខ្លួន​!​

​ក្រុមហ៊ុន​ ​Facebook​ ​បាន​ទទួលជោគជ័យ​ក្នុង​ការ​ដេញថ្លៃ​ទិញ​សិទ្ធិ​ផ្សាយបន្តផ្ទាល់​ ​Premier​ ​League​ ​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ​។​ ​ដូច្នេះ​អ្នកទស្សនា​មិន​ចាំបាច់​ចូល​ទៅ​ទស្សនា​នៅ​លើ​ ​Page​ ​ដែល​លួច​ឡាយ​ហ្វ៍​ដើម្បី​រកលុយ​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​មិន​មាន​សំឡេង​ ​ឬ​ពោរពេញ​ទៅ​ដោយ​ពាណិជ្ជកម្ម​ទាំងនោះ​ទៀត​ទេ​។​

​សិទ្ធិ​ផ្សាយ​ផ្ទាល់​របស់​ ​Facebook​ ​មាន​សុពលភាព​រយៈពេល​ ​3ឆ្នាំ​ ​ដែល​នឹង​ចាប់ផ្ដើម​ពីរ​ដូវ​កាល2019​-​2020​ ​នេះ​តទៅ​ ​ហើយ​មាន​ទំហំ​ទឹកប្រាក់​ដល់ទៅ​ ​200លាន​ផោន​។​ ​ក្នុង​កុងត្រា​នេះ​ផង​ដែរ​ ​បាន​អនុញ្ញាត​ឱ្យ​ទស្សនា​បានតែ​អ្នក​នៅក្នុង​ប្រទេស​មួយចំនួន​ក្នុង​ទ្វីបអាស៊ី​ដែល​មាន​អ្នកគាំទ្រ​បាល់ទាត់​ច្រើន​ប៉ុណ្ណោះ​ ​ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ​៕​


Advertisement