ក្លិប​លី​ក​កំពូល​ជប៉ុន​ ​សម្រេចចិត្ត​ផ្ទេរ​យក​ ​Chanathip​ ​ជា​ផ្លូវការ​ ​ក្នុង​តម្លៃ​ជាង​$​ ​1លាន​ ​ក្រោយពី​ខ្ចី​ជើង​អស់​ ​2រដូវ​កាល

​ក្លិប​លី​ក​កំពូល​ជប៉ុន​ ​Consadole​ ​Sapporo​ ​បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ការប្រកួត​ក្នុង​លី​ក​របស់​ខ្លួន​ថា​ ​នៅពេល​ដែល​កុងត្រា​ខ្ចី​ជើងកី​ឡា​ករ​ជម្រើសជាតិ​ថៃ​ ​Chanathip​ ​Songkrasin​ ​ត្រូវ​បញ្ចប់​ជា​ផ្លូវការ​ហើយ​នោះ​ ​ក្លឹប​បានសម្រេច​ផ្ទេរ​យក​រូបគេ​ជា​ផ្លូវការ​មកកាន់​ទឹកដី​ជប៉ុន​ជា​កីឡាករ​ពេញ​សិទ្ធិ​ ​ជាមួយនឹង​តម្លៃ​ខ្លួន​ ​1.35លាន​ដុល្លារ​។​

​កីឡាករ​មាឌ​ល្អិត​ ​ល្បឿន​លឿន​រូប​នេះ​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​នៅ​លី​ក​កំពូល​ជប៉ុន​ ​និង​រក​គ្រាប់​បាល់​បាន​ស្ទើរតែ​គ្រប់ការ​ប្រកួត​ដែល​រូបគេ​ត្រូវ​បាន​ដាក់​ឱ្យ​ចូលលេង​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​ជម្រើសជាតិ​ថៃ​ ​Chanathip​ ​Songkrasin​ ​បាន​ផ្ទេរ​មក​ពី​ក្លិប​ ​Muangthong​ ​United​ ​របស់​ថៃ​ ​ដោយ​កិច្ចសន្យា​ខ្ចី​ជើង​រយៈពេល​ ​2ឆ្នាំ​ ​ដោយ​ ​ឆា​ណា​ធិប​ ​បាន​ជួយ​ឱ្យ​ក្រុមConsadole​ ​Sapporo​ ​ឈរ​លើ​លេខ5​ ​ក្នុង​តារាងពិន្ទុ​ ​J​ ​League​ ​មាន​ ​26ពិន្ទុ​ ​ដែល​មកទល់​នឹង​ពេលនេះ​ ​រូបគេ​បាន​ផុត​កុងត្រា​ខ្ចី​ជើង​នេះ​ហើយ​ ​ទើប​ក្លិប​ជប៉ុន​សម្រេចចិត្ត​ទិញ​រូបគេ​យក​ផ្តាច់​តែម្តង​៕​

Advertisement