កម្មវិធី​ពានរង្វាន់​បាល់ទាត់​កម្ពុជា​ឆ្នាំនេះ​ ​មាន​ពានរង្វាន់​អ្វីខ្លះ​?​

​កម្មវិធី​ពានរង្វាន់​បាល់ទាត់​កម្ពុជា​ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​រៀបចំ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ ​បាន​ឈាន​មកដល់​ឆ្នាំទី3​ ​ហើយ​។​ ​នៅក្នុង​ឆ្នាំនេះ​ផង​ដែរ​ ​គណៈកម្មការ​រៀបចំ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​នឹង​រៀបចំ​កម្មវិធី​ ​Cambodian​ ​Football​ ​Award​ ​ជាថ្មី​ម្តង​ទៀត​ ​ដែល​នឹង​មាន​អ្នកចូលរួម​ជា​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​បាល់ទាត់​ ​និង​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ទាំងអស់​។​

​គណៈកម្មការ​រៀបចំ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ ​បាន​បង្កើត​ឱ្យ​មាន​ពានរង្វាន់​ប្រមាណ10​ ​ផ្សេងគ្នា​ ​ដែល​នឹង​ត្រូវ​ប្រគល់​ជូន​ដល់​ជយលាភី​នា​ដំណាច់​រដូវ​កាល​នេះ​ ​មាន​ដូចជា​ ​៖​

​1​-​គ្រូបង្វឹក​សម្បូរ​ប្រជាប្រិយ​ភាព​ ​
​2​-​កីឡាករ​សម្បូរ​ប្រជាប្រិយ​ភាព​ ​
​3​-​អ្នកគាំទ្រ​ឆ្នើម​ ​
​4​-​អ្នកថតរូប​បាល់ទាត់​ឆ្នើម​ ​
​5​-​កីឡាករ​សង្ហា​ជាងគេ​ ​
​និង​ពាន​ពិ​សេស​ៗ​ចំនួន5​ ​ផ្សេងទៀត​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​កាលពី​រដូវ​កាល​កន្លងទៅ​ ​ពានរង្វាន់​បាល់ទាត់​កម្ពុជា​ ​មាន​ចំនួន​តែ4​ ​ប៉ុណ្ណោះ​ ​ដែល​កាលនោះ​ ​លោក​ ​មាស​ ​ចាន់​ណា​ ​ឈ្នះ​ពាន​គ្រូបង្វឹក​សម្បូរ​ប្រជាប្រិយ​ភាព​ ​ខ្សែការពារ​ ​លី​ ​វ៉ា​ហេទ​ ​ឈ្នះ​ពាន​កីឡាករ​សម្បូរ​ប្រជាប្រិយ​ភាព​ ​លោក​ ​ប៊ី​វ​ ​តុលា​ ​ឈ្នះ​ពាន​អ្នកគាំទ្រ​ឆ្នើម​ ​ហើយ​លោក​ ​សឿន​ ​សា​យ័ន្ត​សន្យា​ ​ឈ្នះ​ពាន​អ្នកថតរូប​ឆ្នើម​៕​


Advertisement