តើ​កីឡាករ​ដែល​ឈ្នះ​មេដាយ​នៅ​កីឡា​អាស៊ី​ ​នឹង​បាន​ទទួល​ប្រាក់​រង្វាន់​ប៉ុន្មាន​ទៅ​?​

​កម្ពុជា​បាន​បញ្ជូន​ ​13ប្រភេទ​កីឡា​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​លើក​ទី18​ ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី18​ ​សីហា​ ​រហូតដល់​ថ្ងៃទី2​ ​កញ្ញា​ ​ឆ្នាំមុន​ ​ដែល​ក្នុង​នោះ​សរុប​ទាំង​ប្រតិភូ​ ​និងកីឡា​ករ​ផង​ ​មាន​ទាំងអស់​ចំនួន​ ​71រូប​។​

​ទោះបីជា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មិនបាន​ទទួល​នូវ​ការសន្យា​ឧបត្ថម្ភ​ដល់​កីឡាករ​ពី​ក្រុ​មហុ៑​នណា​ក៏ដោយ​ ​ក៏​ក្នុង​នោះ​កីឡាករ​កម្ពុជា​ដែល​រកបាន​មេដាយ​ពី​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ ​រដ្ឋ​នឹង​ផ្តល់​ជា​ប្រាក់​រង្វាន់​ដល់​កីឡាករ​ទៅតាម​ប្រភេទ​មេដាយ​ ​ដួច​ខាងក្រោម​៖​ ​

​ប្រាក់​រង្វាន់​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​ ​ដូច​មាន​ខាងក្រោម​៖​
​ ​-​មេដាយមាស​ ​៨០,០០០,០០០​៛​
​-​មេដាយ​ប្រាក់​ ​៤០,០០០,០០០​៛​
​-​មេដាយ​សំរឹទ្ធ​ ​២៤,០០០,០០០​៛​

​សូម​រំឭក​ផង​ដែរ​ថា​ ​កាលពី​ឆ្នាំ2014​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​លើកទឹកចិត្ត​បន្ថែម​ជូន​ដល់​វីរ​កីឡាការិនី​ ​ស៑ន​ ​សៀវ​ម៉ី​ ​ចំនួន​ ​1ម៉ឺន​ដុល្លារ​ផង​ដែរ​ ​ក្រោយ​រូប​នាង​បាន​ឈ្នះ​មេដាយមាស​ក្នុង​វិញ្ញាសា​តេ​ក្វាន់​ដូ​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ដូចគ្នា​នេះ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​៕​


Advertisement