នៅ​ ​Premier​ ​League​ ​អង់គ្លេស​ ​មាន​អ្នកចាំទី​ជាតិ​អាស៊ាន​តែម្នាក់​គត់​ ​ពិតជា​អស្ចារ្យ​មែន​!​

​Premier​ ​League​ ​រដូវ​កាល​នេះ​ ​មាន​កីឡាករ​ទាំងអស់​ ​66សញ្ជាតិ​កំពុង​ប្រកប​អាជីព​បាល់ទាត់​នៅ​ប្រទេស​អង់គ្លេស​ ​ក្នុង​នោះ​ក៏​មាន​អ្នកចាំទី​ ​Neil​ ​Etheridge​ ​សញ្ជាតិ​ហ្វីលីពីន​ម្នាក់​ដែរ​ ​ដែល​កំពុង​លេង​ឱ្យ​ក្លិប​ ​Cardiff​ ​City​។​ ​Etheridge​ ​ដែល​បាន​ក្លាយជា​កីឡាករ​ហ្វីលីពីន​ដំបូង​គេ​នៃ​សហគមន៍​អាស៊ាន​ដែល​បាន​ទៅលេង​នៅ​ ​Premier​ ​League​ ​ដ៏​ល្បីល្បាញ​។​

​យ៉ាងណាក្ដី​ ​Etheridge​ ​ក៏​ធ្លាប់​ជួប​រឿងរ៉ាវ​ជូរចត់​ក្នុង​វិស័យ​បាល់ទាត់​ជាច្រើន​ដែរ​ ​មុន​ពេល​មានឱកាស​បាន​ទៅលេង​នៅ​ ​Premier​ ​League​ ​នោះ​។​ ​កាល​ឆ្នាំ2014​ ​កីឡាករ​ដែល​បង្ហាញខ្លួន​ឱ្យ​ក្រុមជម្រើសជាតិ​ហ្វីលីពីន​បាន​ ​59ប្រកួត​រូប​នេះ​ ​បាន​បញ្ចប់​កុងត្រា​ជាមួយ​ក្លិប​ ​Fulham​ ​ដោយសារតែ​ក្លិប​មួយ​នេះ​មិនបាន​ផ្ដល់​ឱកាស​ឲ្យ​គេ​បង្ហាញខ្លួន​ជាលើកដំបូង​នៅក្នុង​ ​Premier​ ​League​។​

​ក្នុង​ឆ្នាំ2015​ ​ដដែល​ ​Etheridge​ ​បាន​ផ្ទេរ​ទៅកាន់​ក្លិប​ ​Walsall​ ​(​ក្លិប​ក្នុង​ ​League​ ​One​ ​របស់​អង់គ្លេស​)​ ​មុននឹង​ចាកចេញ​ទៅលេង​ឱ្យ​ ​Cardiff​ ​ក្នុង​ឆ្នាំ2017​ ​និង​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​បាន​ ​45ប្រកួត​នៅ​ ​Championship​ ​ហើយ​កាលពី​រដូវ​កាលមុន​ ​Etheridg​ ​បាន​បិទ​មិន​ឱ្យ​គូប្រកួត​ទាត់​ចូល​សូម្បីតែ​ ​1គ្រាប់​ចំនួន​ ​19ប្រកួត​ ​និង​បាន​នាំ​ ​Cardiff​ ​ឡើង​មកលេង​នៅ​ ​Premier​ ​League​ ​ក្នុង​រដូវ​កាល​នេះ​បានសម្រេច​។​ ​
​សូមជម្រាប​ដែរ​ថា​ ​ទោះជា​លេង​ឱ្យ​ក្រុមជម្រើសជាតិ​ហ្វ​លី​ពី​ន​មែន​ ​តែ​ ​Neil​ ​Etheridge​ ​គឺជា​កីឡាករ​មាន​កើត​នៅ​ក្នុង​ឡុងដ៍​ ​ប្រទេស​អង់គ្លេស​៕​



Advertisement