ពិតជា​ខ្លាំង​មែន​!​ ​កីឡាករ​ខ្មែរ​មួយ​រូប​ឈ្នះ​ខ្សែក្រវាត់​ ​WBA​ ​Championship​

​ជា​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​របស់​កីឡាប្រដាល់​អាជីព​កម្ពុជា​ ​ដោយមាន​កីឡាករ​របស់​កម្ពុជា​ម្នាក់​គឺ​ ​អេ​រីក​ ​ប៉ែន​ ​ភា​រុន​ ​បាន​យកឈ្នះ​កីឡា​ករ​ឥណ្ឌូ​នេ​ស៊ី​នៅក្នុង​ទឹក​ទី1​ ​និង​ដណ្តើម​បាន​ខ្សែក្រវាត់​ ​WBA​ ​លំដាប់​ទ្វីបAsia​ ​នៅក្នុង​ការប្រកួត​ប្រដាល់សកល​អាជីព​នៅ​ឯ​ប្រទេស​វៀតណាម​។​

​អាច​និយាយ​បាន​ថា​ ​អេ​រីក​ ​ជា​កីឡាករ​ដែល​មាន​ទេពកោសល្យ​ខាង​ប្រដាល់សកល​នេះ​ក៏​ថា​បាន​ដែរ​ ​ព្រោះ​រូបគេ​ទើបតែ​ចូល​ហ្វឹកហាត់​ ​និង​ក្លាយជា​កីឡាករ​អាជីព​កាលពី​ឆ្នាំ2018កន្លងទៅ​ប៉ុណ្ណោះ​។​ ​តែ​ ​ថ្វី​ដ្បិត​ទើប​ក្លាយជា​កីឡាករ​អាជីព​មែន​ ​ប៉ុន្តែ​ក្នុង​ការប្រកួត​របស់​គេ​ក្នុង​កម្រិត​អាជីព​ ​3លើក​កន្លងមក​ ​គឺ​សុទ្ធ​ផ្ដួល​ដៃគូ​ឱ្យ​សន្លប់​ទាំងអស់​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​រូប​នេះ​មាន​ឪពុក​ម្តាយ​ជា​អ្នក​ខេត្តកំពត​ ​ក្រោយមក​ក៏​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ​ហើយ​ចុងក្រោយ​នេះ​ ​កីឡាករ​រូប​នេះ​បាន​មក​ហាត់​ប្រដាល់​នៅ​ប្រទេស​វៀតណាម​៕​

Advertisement