ឆ្នាំនេះ​ ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ​បង្កើត​កម្មវិធី​ប្រកួត​វាយ​កូន​បាល់​ ​ចំនួន​ ​2ព្រឹត្តិ​ការណ៍​ ​

​ព្រឹត្តិ​ការណ៍​ប្រកួត​វាយ​កូន​បាល់​ចំនួន2​ ​ដែល​មួយ​មានឈ្មោះ​ថា​ ​Decathlon​ ​Junior​ ​(​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី17​ ​ដល់​ថ្ងៃទី19​ ​ខែឧសភា​(​ប្រកួត​រួចហើយ​)​ ​និង​ ​Open​ ​Serie​ ​2019​ ​(​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី31​ ​ខែឧសភា​ ​ដល់​ថ្ងៃទី2​ ​ខែមិថុនា​)​ ​និង​មាន​វត្តមាន​នៅ​លើទឹក​ដី​កម្ពុជា​។​

​លោក​អគ្គលេខាធិការ​បញ្ជាក់​បន្ថែម​ថា​ ​នេះ​ជា​ព្រឹត្តិ​ការណ៍​ដែល​ធ្វើឡើង​សម្រាប់​កីឡាករ​អាយុ​ក្រោម​ ​10ឆ្នាំ​ ​12ឆ្នាំ​ ​និង​ក្រោម​ ​14ឆ្នាំ​។​ ​ព្រឹត្តិ​ការណ៍​ទី2​ ​នេះ​នឹង​ធ្វើឡើង​ដោយ​មិន​ប្រកាន់ជាតិ​សាសន៍​នោះ​ទេ​ ​ឱ្យ​តែ​អ្នកចូលចិត្ត​លេង​វាយ​កូន​បាល់​ ​គឺ​ពួកគេ​អាច​ចូលរួម​លេង​បាន​ទាំងអស់​។​ ​វា​ជា​ការប្រកួត​បើកទូលាយ​។​

​ការប្រកួត​នេះ​នឹង​មាន​ចំណាត់ថ្នាក់​សម្រាប់​កីឡាករ​-​កីឡាការិនី​ ​គ្រប់ការ​ប្រកួត​ដែល​មាន​ជា​រៀងរាល់​ខែ​ ​ហើយ​នៅ​ខែធ្នូ​ ​ឬ​ខែមករា​ក្នុង​ឆ្នាំ​បន្ទាប់​សហព័ន្ធ​នឹង​មាន​រៀបចំ​ការប្រកួត​មួយទៀត​ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ ​Decathlon​ ​Masters​ ​ព្រឹត្តិ​ការណ៍​នេះ​នឹង​រៀបចំឡើង​សម្រាប់​តែ​ ​កីឡាករ​-​កីឡាការិនី​ ​8រូប​ដែល​មាន​ចំណាត់ថ្នាក់​ល្អ​តែប៉ុណ្ណោះ​៕​


Advertisement