ទេព​ ​ទី​ម៉ូ​ធី​ ​ទទួល​បានការ​ហ្វឹកហាត់​វាយ​កូន​បាល់​ជាមួយនឹង​អាហារូបករណ៍​រយៈពេល​ ​4ឆ្នាំ​នៅ​អាមេរិក​

​កីឡាករ​វាយ​កូន​បាល់​វ័យក្មេង​ ​ទេព​ ​ទី​ម៉ូ​ធី​ ​ដែល​ជា​កូនប្រុស​របស់​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​ផ្នែក​សេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក​រយៈពេល​ ​4ឆ្នាំ​ ​នៅ​សាកល​វិទ្យាល័យ​ ​Virginia​ ​Wesleyan​ ​University​ ​ក្រោយពេល​ដែល​ ​ទី​ម៉ូ​ធី​ ​បាន​ឈ្នះ​ពាន​ ​Award​ ​To​ ​Best​ ​Male​ ​Athlete​ ​ក្នុង​ការប្រកួត​ប្រចាំ​សាកល​វិទ្យាល័យ​នេះ​។​ ​ហើយ​នេះ​គឺជា​ឳ​កាស​បន្ថែម​ពីលើ​ឳ​កាស​ដែល​រូបគេ​ទទួល​បាន​ពី​សហព័ន្ធ​ដែល​បាន​ផ្គត់ផ្គង់​រូបគេ​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​រយៈពេល​ ​4ឆ្នាំ​។​

​គ្រូបង្វឹក​របស់​កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា​ ​ទេព​ ​ទី​ម៉ូ​ធី​ ​ជា​កីឡាករ​កម្ពុជា​ទី2​ ​ហើយដែល​សហព័ន្ធ​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​អាមេរិក​ ​បន្ទាប់ពី​កីឡាករ​ ​ឈាង​ ​វណ្ណា​ស័ក្​ក​ ​ដែល​បាន​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​ដែរ​អស់​រយៈពេល​ ​2ឆ្នាំ​មក​ហើយ​។​ ​តែ​គួរ​ឱ្យ​ស្តាយ​ ​ព្រោះ​ពេលនេះ​ ​ឈាង​ ​វណ្ណា​ស័ក្​ក​ ​កំពុង​មាន​បញ្ហា​របួស​ជង្គង់​ ​ដែល​នេះ​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​មួយ​សម្រាប់​កម្ពុជា​។​

​កីឡាករ​ ​ទេព​ ​ទី​ម៉ូ​ធី​ ​បាន​អះអាង​ថា​ ​រូបគេ​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​ឱ្យ​កាន់តែ​ខ្លាំង​ ​ដើម្បី​ប្រជែង​យក​មេដាយ​ជូន​មាតុភូមិ​ ​ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ល្បី​រន្ទឺ​ដូច​ជីតា​របស់​គេ​កាលពី​ទសវត្សរ៍​ឆ្នាំ1960​៕​

Advertisement