ប៉ាគីស្ថាន​ ​ជម្រុះ​កីឡាករ​ជាង​ ​30នាក់​ចេញពី​ក្រុមជម្រើសជាតិ​ ​និង​ចម្រាញ់​បាន​ ​22នាក់​ចុងក្រោយ​ ​ត្រៀម​បំបាក់​កម្ពុជា

​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ពិភពលោក​ ​World​ ​Cup​ ​រវាង​កម្ពុជា​ ​និង​ប៉ាគីស្ថាន​នឹង​ត្រូវ​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​ ​ដោយ​កម្ពុជា​នឹង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ជាតិ​របស់​ខ្លួន​ដើម្បី​ទទួល​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​ ​នៅ​ថ្ងៃទី6​ ​មិថុនា​ខាងមុខនេះ​ ​មុននឹង​ហោះ​ទៅកាន់​ប៉ាគីស្ថាន​វិញ​ម្តង​នៅ​ថ្ងៃទី11​ ​ខែ​ដដែល​។​

​ដោយឡែក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៉ាគីស្ថាន​បាន​ធ្វើការ​កោះហៅ​កីឡាករ​របស់​ខ្លួន​ចំនួន​ជាង​ ​50រូប​ដើម្បី​មក​ចូលរួម​ហ្វឹកហាត់​ជា​បណ្តើរ​ៗ​ ​និង​ចុងក្រោយ​នេះ​បាន​ជម្រុះ​នៅសល់​ត្រឹម​ ​22នាក់​ចុងក្រោយ​ប៉ុ​ណញ​ណោះ​សម្រាប់​ត្រៀម​ប្រកួត​ជាមួយ​កម្ពុជា​។​

​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​ ​ក្នុងចំណោម​កីឡាករ​ជម្រើស​ចុងក្រោយ​ទាំង​ ​22នាក់​ដែល​ប៉ាគីស្ថាន​ត្រៀម​មក​បំបាក់​កម្ពុជា​នោះ​ ​មាន​ ​12នាក់​សុទ្ធតែ​លេង​នៅក្នុង​ក្រុម​ខ្លាំង​ៗ​នៃ​លី​ក​អ៊ឺ​រ៉ុប​ ​ខណៈ​ដែល​កីឡាករ​កំពូល​ក្នុង​ស្រុក​របស់​ប៉ាគីស្ថាន​ត្រូវ​បាន​ចម្រាញ់​យក​តែ​ ​10នាក់​ប៉ុណ្ណោះ​ ​ហើយ​ពេលនេះ​ពួកគេ​កំពុងតែ​បោះជំរំ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​កាតារ​ហូត​ដល់​ថ្ងៃ​ប្រកួត​ជាមួយនឹង​កម្ពុជា​នា​ដើមខែ​ក្រោយ​តែម្តង​៕​


Advertisement