ក្រុម​បាល់ទះ​ ​វិសាខា​ ​ចេញដំណើរ​ទៅ​តទល់​នឹង​ក្រុម​បាល់ទះ​របស់​លី​ក​កំពូល​ថៃ​

​ក្លិប​បាល់ទះ​វិសាខា​ ​បាន​ចេញទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្លិប​អាជីព​មួយចំនួន​នៅ​ប្រទេស​ថៃ​ ​រយៈពេល​ ​2សប្ដាហ៍​ក្នុង​អំឡុង​ចុងខែ​ខែឧសភា​ ​ឆ្នាំ2019​ ​នេះ​ ​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ ​ពីព្រោះ​នៅ​កម្ពុជា​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​មិន​មាន​រៀបចំ​ការប្រកួត​។​

​ដើមឡើយ​ ​ក្លិប​បាល់ទះ​វិសាខា​ ​មាន​គម្រោង​នេះ​តាំងពី​ខែកុម្ភៈ​មក​ម្ល៉េះ​ ​តែ​ដោយសារ​លី​ក​បាល់ទះ​អាជីព​នៅ​ប្រទេស​ថៃ​មិនទាន់​បញ្ចប់​ ​ទើបត្រូវ​ពន្យារពេល​រង់ចាំ​រហូតដល់​ចុងខែ​ឧសភា​នេះ​ដែល​ជា​ពេលវេលា​ល្អ​មួយ​ ​និង​កា​ប្រកួត​លី​ក​អាជីព​នៅ​ប្រទេស​ថៃ​ក៏​ត្រូវ​បញ្ចប់​ផង​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្លិប​បាល់ទះ​វិសាខា​ ​ជា​ក្លិប​បាល់ទះ​អាជីព​មួយ​របស់​កម្ពុជា​ដែល​មានការ​ហ្វឹកហាត់​ ​និង​មាន​វិន័យ​តឹងរ៉ឹង​ល្អ​។​ ​កីឡាករ​ហ្វឹកហាត់​ដោយ​ការ​យកចិត្ត​ទុកដាក់​ ​ជាពិសេស​ក្លិប​នេះ​មាន​ថ្នាល​យុវជន​ ​និង​តែង​ចេញទៅ​ធ្វើការ​ប្រកួត​ក្រៅប្រទេស​(​ជាពិសេស​ប្រទេស​ថៃ​)​ ​ហើយ​តែង​ទទួល​បាន​លទ្ធផល​ល្អជា​ញឹកញាប់​ទៀតផង​៕​ ​


Advertisement