ថៃ​ ​កោះហៅ​កីឡាករ​អាជីព​របស់​ខ្លួន​មក​ពី​បរទេស​ទាំងអស់​ ​ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ ​King’s​ ​Cup​

​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​បាន​បង្ហា​ញប​ញ្ចី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​របស់​ខ្លួន​ដែល​ត្រូវ​កោះហៅ​ ​ដែល​ក្នុង​បញ្ជី​នោះ​គេ​ឃើញ​មាន​សុទ្ធតែ​កីឡាករ​ ​Super​ ​Star​ ​របស់​ក្រុមជម្រើសជាតិ​ថៃ​ទាំងអស់​ ​ដោយ​មិនសូវ​មាន​កីឡាករ​វ័យក្មេង​ប៉ុន្មាន​ឡើយ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​កីឡាករ​ដែល​ប្រកប​អាជីព​នៅ​បរទេស​ប្រមាណ​ជា​ ​10រូប​ ​ដែល​មិនធ្លាប់​ត្រូវ​បាន​កោះហៅ​នោះ​ ​ក៏​ត្រូវ​បាន​សហព័ន្ធ​កោះហៅ​ឱ្យមក​ចូលរួម​ផង​ដែរ​។​ ​

​ក្នុងចំណោម​កីឡាករ​ ​29រូប​នោះ​ ​មាន​អ្នកចាំទី​ចំនួន​ ​5រូប​ ​ខ្សែបម្រើ​ ​12រូប​ ​ខ្សែការពារ​ ​12រូប​ ​និង​ខ្សែប្រយុទ្ធ​ ​6រូប​។​ ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ពានរង្វាន់​ ​King’s​ ​Cup​ ​2019​ ​នឹង​រៀបចំឡើង​ដោយ​ប្រទេស​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី5​ ​ដល់់​ថ្ងៃទី8​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​នេះ​ ​ដោយ​នឹង​មាន​ប្រទេស​ចំនួន4​ ​ចូលរួម​ ​គឺ​ ​វៀតណាម​ ​ថៃ​ ​ឥណ្ឌា​ ​កា​រ៉ា​កាវ​ ​(​ជា​ក្រុម​មក​ពី​អាស៊ី​ ​ភាគ​ខាងជើង​)​៕​


Advertisement