ចិន​ដក​ពានរង្វាន់​ ​Panda​ ​Cup​ ​ពី​កូរ៉េ​ខាងត្បូង​ ​ក្រោយ​ឈ្នះ​បាន​ ​2ថ្ងៃ​

​ក្រុម​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​របស់​កូរ៉េ​ខាងត្បូង​បាន​ឈ្នះ​ពានរង្វាន់​ ​Panda​ ​Cup​ ​2019​ ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ ​Chengdu​ ​ប្រទេស​ចិន​ក្នុង​គោលបំណង​ពង្រឹង​បទ​ពិសោធ​ដល់​ក្រុម​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​របស់​ខ្លួន​សម្រាប់​ត្រៀម​ចូលរួម​ក្នុង​ពានរង្វាន់​ ​U19​ ​ទ្វីបអាស៊ី​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​ ​ពានរង្វាន់​នេះ​មានការ​ចូលរួម​ពី​ ​ក្រុម​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​របស់​ប្រទេស​នូវែលហ្សេឡង់​ ​កូរ៉េ​ខាងត្បូង​ ​ថៃ​ ​និង​ក្រុម​របស់​ប្រទេស​ម្ចាស់ផ្ទះ​ចិន​។​

​បន្ទាប់ពី​ឈ្នះ​ពាន​នេះ​បាន​ ​2ថ្ងៃ​ ​ឈុត​យុវជន​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​សមាគម​បាល់ទាត់​ទីក្រុង​ ​Chengdu​ ​របស់​ប្រទេស​ចិន​ប្រកាស​ដកហូត​ពាន​ ​Panda​ ​Cup​ ​មកវិញ​ ​ក្រោយពី​មាន​លេចចេញ​រូបភាព​ដែល​បង្ហាញ​ពី​ឥរិយាបថ​មិន​សមរម្យ​នៅពេល​អបអរ​ការ​ឈ្នះ​ពាន​របស់​ក្រុមកីឡា​ករ​កូរ៉េ​ខាងត្បូង​។​ ​ទោះបីជា​មានការ​សូមទោស​ជា​សាធារណៈ​ក្តី​ ​ក៏​ចិន​នៅតែ​សម្រេច​មិន​ប្រគល់​ពាន​នេះ​ឱ្យទៅ​ក្រុម​កូរ៉េ​ខាងត្បូង​វិញ​ដែរ​៕​


Advertisement