ចាន់​ ​រតនា​ ​ជា​កីឡាករ​ខ្មែរ​ដំបូង​គេ​ដែល​ ​ONE​ ​ត្រៀម​ឱ្យ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​

​ចាន់​ ​រតនា​ ​ជា​កីឡាករ​គុន​ខ្មែរ​មួយ​រូប​ដែល​ធ្វើ​បាន​ល្អ​មែនទែន​ ​ដោយ​ប្រកួត​លើ​សង្វៀន​ ​MMA​ ​បាន​ ​8ដង​មិនដែល​ចាញ់​សោះ​ ​ក្នុង​កំណត់ត្រា​ឈ្នះ5​ ​និង​ស្មើ3​ ​ដោយ​លើក​ចុងក្រោយ​បាន​យកឈ្នះ​កីឡា​ករ​ឥណ្ឌូ​នេ​ស៊ី​ ​2នា​ក់​ជាប់​ៗ​គ្នា​។​ ​

​ជា​ធម្មតា​ ​កីឡាករ​ដែល​ប្រកួត​ឈ្នះ​ពី​ ​3ទៅ4លើក​ជាប់គ្នា​លើ​សង្វៀន​មួយ​នេះ​ ​ស្ថាប័នONE​ ​Championship​ ​តែងតែ​ផ្តល់​ឳ​កាស​ក្នុង​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ណាមួយ​នា​ពេល​បន្ទាប់​ ​ដោយ​នឹង​តម្រូវ​ឱ្យ​ប៉ះ​ជាមួយ​កីឡាករ​ម្ចាស់​ខ្សែក្រវាត់​ ​ឬ​ជើងខ្លាំង​ណា​ម្នាក់​ជាមិនខាន​។​

​ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ONE​ ​Championship​ ​បាន​បង្ហោះ​វីដេអូ​ដែល​ ​ចាន់​ ​រតនា​ ​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ ​2ប្រកួត​ចុងក្រោយ​ ​ហើយ​បាន​ប្រកាស​ឱ្យ​ទស្សនិកជន​ជួយ​ស្វែងរក​គូប្រកួត​ដែល​ស័ក្តិសម​នឹង​រូបគេ​បំផុត​សម្រាប់​ការប្រកួត​បន្ទាប់​ក្នុង​ដំណើរ​ឈាន​ទៅ​រក​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​របស់​ស្ថាប័ន​មួយ​នេះ​៕​


Advertisement