កម្ពុជា​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត​នៃ​យុទ្ធនាការ​ ​World​ ​Cup​ ​2022​ ​ក្រោយ​ឈ្នះ​ប៉ាគីស្ថាន​ ​

June 10, 2019​ ម៉ោង 2:36 pm

​ក្រោយពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​លើ​ក្រុមជម្រើសជាតិ​នៃ​ប្រទេស​ប៉ាគីស្ថាន​ក្នុង​លទ្ធផល​ ​2ទល់នឹង​ ​0​ ​កាលពី​យប់​ថ្ងៃទី6​ ​ខែមិថុនា​ ​ឆ្នាំ2019កន្លងមក​ ​កម្ពុជា​ត្រូវ​មាន​ភារកិច្ច​បន្ត​ក្នុង​ជំនួប​ជាមួយ​ប៉ាគីស្ថាន​ដដែល​នៅ​ជើង​ទី2​។​

​ទោះបីជា​នៅសល់​ប្រកួត1​ ​ទៀត​ក្តី​ ​ប៉ុន្តែ​កម្ពុជា​ចំណេញ​បាន​ជ័យជម្នះ1​ ​រួម​ជាមួយនឹង​គ្រាប់​បាល់​ ​2គ្រាប់​បាត់​ទៅ​ហើយ​។​ ​នេះ​មានន័យថា​ ​បើ​ជើង​ទី2​ ​កម្ពុជា​ស្មើ​ ​ឬ​ឈ្នះ​ ​ឬក៏​ចាញ់​ត្រឹម​ ​1ទល់នឹង​ ​គឺ100​%​ ​កម្ពុជា​ច្បាស់​នឹង​ឡើង​ទៅ​វគ្គ​ចែក​ពូល​នៃ​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​មិនខាន​។

​តែ​ប្រសិនបើ​ចប់​ ​90នាទី​ ​លទ្ធផល​កម្ពុជា​ចាញ់​ ​2ទល់នឹង0​ ​វិញ​នោះ​ ​ការប្រកួត​នឹង​ត្រូវ​ថែម​ម៉ោង​ ​15នាទី​ចំនួន​ ​2ដង​ ​និង​ត្រូវ​ទាត់​ប៉េ​ណា​ល់​ទី​រក​អ្នកឈ្នះ​ទៀត​ ​ប្រសិនបើ​នៅតែ​រក្សា​លទ្ធផល​ស្មើរ​ហូត​រយៈពេល​ ​120នាទី​៕​