សៀង​ ​ចន្ធា​ ​ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេ​ ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​កម្ពុជា​ដែល​អាច​រក​គ្រាប់​បាល់​បាន​

​កីឡាករ​ ​សៀង​ ​ចន្ធា​ ​បាន​បំបែក​កំណត់ត្រា​ថ្មី​មួយទៀត​ហើយ​ ​គឺជា​កីឡាករ​វ័យក្មេង​ជាងគេ​បំផុត​ដែល​អាច​រក​គ្រាប់​បាល់​បាន​ជូន​ក្រុមជម្រើសជាតិ​កម្ពុជា​ក្នុង​ជំនួប​ជោគជ័យ​ ​2ទល់នឹង0​ ​ជាមួយនឹង​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​។​

​ជាមួយនឹង​កំណត់ត្រា​ថ្មីនេះ​ ​កីឡាករ​វ័យក្មេង​រូប​នេះ​ទើបតែ​មាន​វ័យ​ ​17ឆ្នាំ​ ​និង​ ​7ខែ​ប៉ុណ្ណោះ​ ​តែ​បាន​រក​គ្រាប់​បាល់​ជូន​ក្រុមជម្រើសជាតិ​ឈុត​ធំ​កម្ពុជា​ដោយ​បាន​បំបែក​កំណត់ត្រា​របស់​កីឡាករ​រៀមច្បង​មួយ​រូប​ ​គឺ​ ​កែវ​ ​សុ​ខ​ង៉ន​ ​ដែល​អាច​រក​គ្រាប់​បាល់​បាន​ជូន​កម្ពុជា​នៅ​អាយុ​ ​17ឆ្នាំ​ ​និង​ ​11ខែ​ក្នុង​ឆ្នាំ2009​ ​ក្នុង​ពានរង្វាន់​ ​AFC​ ​Challenge​ ​Cup​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​ ​កែវ​ ​សុ​ខ​ង៉ន​ ​ពេលនេះ​ក៏​កំពុងតែ​ប្រកប​អាជីព​បាល់ទាត់​ដែរ​ ​ដោយ​សព្វថ្ងៃ​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុមបាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន​ ​បន្ទាប់ពី​លាចាក​ពី​អាជីព​កីឡាករ​កាលពី​ឆ្នាំមុន​ ​ដោយ​ចុងក្រោយ​បំផុត​ ​រូបគេ​ក៏​ជា​ម្ចាស់​អាវ​លេខ9​ ​នៃ​ក្រុមបាល់ទាត់​ភ្នំ​ពេញ​ក្រោ​ននេះ​ដែរ​៕​

Advertisement